ព័ត៌មាន
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីដែលជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាបានបង្ហោះរូបភាពឡាន4x4ប៉ុង2 ជាប់ផុង ដោយលោកលើកឡើងលក្ខណៈបែបកំប្លែងថា
ខ្ញុំឮគេអួតថាឡាន4x4ប៉ុង2មិនងាយជាប់ផុងទេ សាកលមេីលអោយតែកេីលទ្រូងហេីយ
កុំថាឡេីយប៉ុង២ 4x4លេីស..ពីនេះក៏ដោយបេីមិនរកអាត្រាក់មកជួយអូសទេ និងនៅជាប់កណ្ដាលព្រៃអត់បាយក្រហាយទឹក ទេមួយរយសុីតែមួយរៀលទេ។
ដោយឡែកក្រោយពេលបានឃើញឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីបង្ហោះសារអមមកជាមួយនិងរូបភាពខាងលើរួចមក ទើបមានបងប្រុសម្នាក់បានចូលខមិនថា
លោកអ៊ំចង់ប..ង្កើតផ្លូវជោគជ័យមួយទៀតមែន?ឃើញបែបនេះទើបឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីតបខមិនបងប្រុសដែលសួរនោះវិញថា
អុំខំប្រឹងជិះទៅរកផ្លូវជោកជ័យហ្នឹងហេីយ តែមិនអាចទៅដល់ទេ ជាប់ផុងកណ្ដាលផ្លូវបាត់ទៅហេីយ ។