ព័ត៌មាន
ពិតជាកក្រើកខ្លាំងមែនទែនក្រោយពេលដែលលោក យឹម តាស្រង់នាយកគ្រប់គ្រងនៅផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រារបស់អ្នកឩកញ្ញ៉ា ឡេង ណាវ៉ាត្រាបានទិញសិទ្ធបទចម្រៀងដ៏ខ្លីមួយបទមានចំណង់ជើងថាAre You Ok ដែលច្រៀងដោយបុរសម្នាក់ឈ្មោះ វឌ្ឍនះ សោម ក្នុងតម្លៃរហូតទៅដល់១២០០០ដុល្លាអាមេរិចឯណោះ។
ហើយក្រោយការទិញបទចម្រៀងនេះរួចមកលោក យឹម តាស្រង់ក៏បានត្រៀមចេញMVនិងកែច្នៃបទចម្រៀងនេះទៅជាពាក្យពិរោះវិញ មិនមែនដូចម្ចាស់បទដើមដែលប..ង្កប់ន័យអ៊ីកឹកក្នុងថ្នាក់រៀននោះទេ។
តែគ្រាន់តែTrailerនៃបទចម្រៀងនេះចេញមកភ្លាមស្រាប់តែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនថាបទនេះគ្មានអត្ថន័យ ហើយប្រើប្រាស់កាំ..ភ្លើ..ងនៅក្នុងថ្នាក់ថែមទៀតផង។
ក្រោយទទួលរងនៅការរិះគន់ទាំងដែលMVពេញមិនទាន់ចេញមកផង ទើបអ្នកឩកញ្ញ៉ា ឡេង ណាវ៉ាត្រាបានប្រកាសនៅលើបណ្ដាញសង្គមហ្វេបុកអោយលោក យឹម តាស្រង់លុបបទចម្រៀងនេះចេញពីTik tok និងទំព័រហ្វេបុករបស់កាឡាក់ស៊ីណាវ៉ាត្រា។ក្នុងនោះអ្នកឩកញ្ញ៉ា ឡេង ណាវ៉ាត្រាបានរៀបរាប់ថា
សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។
ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់លោក យឹម តាស្រង់វិញក្រោយមេបញ្ជាអោយលុបបទនេះចេញវិញ លោកបានសម្ដែងអារម្មណ៍សោកស្ដាយថា
បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោលពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមាន
គោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្មGALAXYលែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយរីឯអាខោនTikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេសCommentយ៉ាងច្រើន
គ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោ..សបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា។