អស់ទាស់លោកស្រី ទ្រីដាណាប្រកាសផ្ដល់កម្លាំងចិត្តកីឡាករបាល់ទាត់កម្ពុជាទៀតហើយ បើយប់នេះស៊ុតចូលមួយគ្រាប់អោយប្រាក់រហូតដល់...

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះលោក ស្រី ទ្រីដាណាបានប្រកាសផ្ដល់ប្រាក់ដល់ក្រុមបាល់ទាត់កម្ពុជាក្រោយយកឈ្នះកោះហ្គាំក្នុងលទ្ធផល១ទល់និង០ ដែលកម្ពុជាបាន១គ្រា..ប់ ហើយកោះហ្គាំបាន០គ្រា..ប់ក្នុងវគ្គជម្រុះ AFC Asian Cup ២០២៣ ដើម្បីឡើងទៅកាន់វគ្គជម្រុះជុំចុងក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកស្រី ទ្រីដាណាបានប្រកាសថា រំភើបណាស់ ខ្មែរយើងឈ្នះហើយ សប្បាយចិត្តណាស់បងប្អូន ដេកលក់ស្រួលហើយយប់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមថាក្រុមបាល់ទាត់យើងឈ្នះទាំង២លើក ស៊ូស៊ូ យើងស៊ុតចូលមួយគ្រា..ប់ 5000$ ថែមទៀត ចឹងសរុប 15000$ ក្នុងនោះ 10000$ ឧបត្ថម្ភជូនសហព័ន្ធ និង 5000$ ជូនក្រុមកីឡាករ។ នាងខ្ញុំនឹងប្រគល់ជូននៅពេលក្រុមជម្រើសជាតិចប់ភារកិច្ចវិលមកវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១នេះជាថ្ងៃប្រកួតជើងទី២របស់ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសកោះហ្គាំ ក្នុងពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff ហើយនិងចាប់ផ្ដើមនៅ ម៉ោង ២៣:០០ នាទីយប់  នៅកីឡដ្ឋាន Khalifa Sport City Stadium ប្រទេសបារ៉ែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅមុន​នេះលោកស្រី ទ្រីដាណាបានប្រកាសលើបណ្ដាញសង្គមហ្វេបុករបស់លោកស្រី ដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ដល់កម្លាំងចិត្តកីឡាករបាល់ទាត់កម្ពុជាយើងដល់ពេលទៀតហើយយប់នេះ តែអត់ទាន់ដឹងថាម៉ោងម៉ាន មិនខុសប្រកួតមុនទេ បើស៊ុតចូលគេមួយគ្រា..ប់ជូន 5000$

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើកទឹកចិត្តដល់ក្រុម ប៉ុន្មានគ្រា..ប់ក៏បាន កាន់តែច្រើនកាន់តែសប្បាយមើល (នាងខ្ញុំសូមជូនដល់ក្រុមទាំងមូល ដូចលើកមុនដែរ)ព្រោះសហការគ្នាបានល្អ ទើបស៊ុតចូលគេ គាំទ្រទាំងអស់គ្នា ដើម្បីឱ្យកីឡាបាល់បាល់ទាត់ខ្មែរយើងរីកចម្រើន។