មានតែពាក្យថាស្ដាយ ជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតនិងជាអ្នកនិពន្ធបទភ្លេង វាលស្រែមួយរយ សម្រែកកម្មលោកិយបានលាចាកលោកហើយដោយសារ...(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេបុករបស់ក្រុមព្រះសូវិយាដែលបានបង្ហោះព័ត៌មានកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅដោយទំព័រហ្វេបុកក្រុមព្រះសូរិយាបានប្រកាសដំណឹងដ៏ក្រៀមក្រំនៃការទទួលមរណៈភាពរបស់លោក​ព្រឹទ្ធាចារ្យ​ ហេ​ ជុនសិកថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងដ៏សែនសោកស្តាយបំផុត លោកព្រឹទ្ធាចារ្យ ហេ ជុនសិ តន្ត្រីករវីយូឡុងជើងចាស់ និងជាជំនួយការអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួលមរណភាព ក្រោយមានវិជ្ជមានកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកព្រឹទ្ធាចារ្យ ហេ ជុនសិ អតីតតន្ត្រីករវីយូឡុងជើងចាស់ និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីទសវត្ស៧០ បានទទួលមរណភាពហេីយ នៅម៉ោង ១២ : ៤៥ នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១នេះ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក ដោយជំងឺប្រចាំកាយផង និងការវា..យលុកយ៉ាងសា..ហា..វពីជំងឺកូវីដ១៩ផង។ តាមការរៀបរាប់របស់ញាតិមិត្ត និងក្រុមគ្រួសារលោកបានអោយដឹងថា ជាច្រើនឆ្នាំមកហេីយ លោក ហេ ជុនសិ មានជំងឺលើសឈា..ម និងកៀបសរសៃចង្កេះរ៉ាំរ៉ៃ។ កាលពីសប្ដាហ៍មុន លោកព្រឹទ្ធាចារ្យទទួលទានអ្វីលែងបាន ក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេ..ទ្យ ជោរ៉ៃ (ច្បារអំពៅ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមានកូវីដ គេក៏បញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក ហើយក្រុមគ្រួសារពេ..ទ្យនៅទីនោះព្យាយាមសង្គ្រោះអាយុជី..វិ..តលោកយ៉ាងយកចិត្តទុកដាក់បំផុត តែអកុសលស្ថានភាពជំងឺរបស់លោកមានអាការៈធ្ង..ន់ធ្ងរពេកពុំអាចទប់ទល់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេ ជុនសិ ជាតន្រ្តីករដ៏ជំនាញផ្នែកវីយូឡុងតាំងពីទសវត្ស៦០ និងជាអ្នកនិពន្ធបទភ្លេង ជាអ្នកសម្រួលតន្រ្តី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរ ស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមាន បទ វាលស្រែមួយរយ , បទ សោភិនីមាសស្នេហ៍ , បទ ចន្ទពេញបូរមី , បទ សំរែកស្នេហ៍កម្មលោកិយ៍ , បទ តាមកម្មផល , បទ ស្តាយអើយសែនស្តាយ , បទ ជួយបង , បទ បេះដូងកំព្រា , បទ ស្នេហ៍យើង , បទ ថ្ងៃស្អែកបែ..កគ្នា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនិងនេះ ក្នុងសម័យសាធារណរដ្ឋខ្មែរ លោកក៏បានក្លាយជាជំនួយការផ្ទាល់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងជារត់ការថតថាសចម្រៀងសម្រាប់ផលិតកម្មធំៗទៀតផង។ ក្នុងវិស័យសិល្បៈចម្រៀងខ្មែរ លោកព្រឹទ្ធាចារ្យ ហេ ជុនសិ គឺជាសាក្សីរស់ដំសំខាន់ដែលនៅចងចាំរឿងរ៉ាវជាច្រើនទាំងរឿងរ៉ាវសិល្បៈ និងរឿងរ៉ាវឯកជនរបស់សិល្បករល្បីៗជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីឆ្នាំ២០១៦ ក្រុមព្រះសុរិយាបានជួបលោកដោយផ្ទាល់ និងបានកត់ត្រាប្រវត្តិលោកទុក ជាមួយមរតកស្នាដៃលោក នៅខណះពេលនោះលោកបានស្ម័គ្រចិត្តធ្វើជាសាក្សីមួយរូបក្នុងការបំពេញលក្ខខណ្ឌទទួលកម្មសិទ្ធិបញ្ញាស្នាដៃចម្រៀងរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿនចំនួន៤១បទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមព្រះសុរិយា និងបុរី ចាវ សុជាតិ ព្រមទាំងពុកម៉ែបងប្អូនអ្នកស្នេហាវិស័យចម្រៀងខ្មែរពីអតីតកាលទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារស..ពផង និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ហិ ជុនសិ សូមអញ្ជើញទៅកាន់បរមសុខឋានកុំបីឃ្លាងឃ្លាតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរភាព និងមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យក្នុងវិស័យសិល្បៈចម្រៀងខ្មែរ ប្រជាជាតិខ្មែរទាំងមូលនៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ។ សូមជម្រាបផងដែរថា លោកព្រឹទ្ធាចារ្យ ហេ ជុនសិ កើតថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤១ នៅស្រុកសៀមរាប ខេត្តសៀមរាប ក្នងត្រកូលគ្រួសារកសិករ។ លោកបានចូលបំរើក្នុងវិស័យសិល្បៈតាំងពីដើមទសវត្ស៦០។