ព័ត៌មាន
នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ តាមរយៈទំព័រហ្វេបុក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះព័ត៌មានអំពីការឆ្លងកូវីដ១៩ទៅលើកីឡាបាល់ទាត់កម្ពុជានៅប្រទេសបារ៉ែន។
ក្នុងនោះទំព័រហ្វេបុក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបរាប់ថា ការលះបង់របស់ក្រុមជម្រើសជាតិគឺដើម្បីកម្ពុជា! សូមជូនពរកីឡាករយើងឲ្យឆាប់ជាសះស្បើយពីជំងឺឆ្លងកូវីដ-១៩។
កីឡាករជម្រើសជាតិកម្ពុជាយើងទាំង៦នាក់ នឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ មុនធ្វើមាតុភូមិនិវត្តន៍។ "ទាំងអស់គ្នាដេីម្បីកម្ពុជា"
គួរបញ្ជាក់ដែរថាកីឡាករទាំង០៦នាក់ដែលឆ្លងកូវីដមានដូចជា ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី៕ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖