ព័ត៌មាន
ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកជុំវិញការជិះរថយន្តស៊េរីទំនើបម៉ាក់រ៉ូរ៉យ
របស់លោកស្រី ដេត ម៉ាលីណាទៅបុកខឿនពុះចែកទ្រូងផ្លូវ រហូតបណ្ដាលអោយរថយន្តរងការខូចខាត និងបាក់បង្គោលភ្លើងនិងបាក់ខឿនផ្លូវផងដែរ។
ពាក់ពន្ធ័និងក..រ..ណីនេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេបុករបស់លោកផែង វណ្ណៈនៅមុននេះបន្តិចនាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ បានអោយដឹងថា
ក..រ..ណី រ៉ូលរ៉ូយ របស់ អតីតភរិយាលោក ឌួង ឆាយ បុកខឿនផ្លូវ នឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ
បេីម្ចាស់រថយន្តសងសំណងខូចបង្គោលភ្លេីង និង ខឿនទ្រូងផ្លូវសរុបជាង ៤០០០ ដុល្លារ ។ ( ប្រភព ពី លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលបន្ទុកច..រា..ចរណ៍ រាជធានី )។