ព័ត៌មាន
តាមរយៈគណនីបណ្ដាញសង្គមហ្វេបុករបស់នារីម្នាក់ឈ្មោះ Kagnhara Yanបានបង្ហោះព័ត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយលើបណ្ដាញសង្គមហ្វេបុករបស់នាងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ ដោយនាងបានរៀបរាប់អោយស្រីៗប្រយ័ត្ននិងបង្ហាញអារម្មណ៍ហួសចិត្តថា
ចង់ដាស់តឿនដល់ស្រីៗអោយប្រយ័ត្នខ្លួ..នផងខ្ញុំជួបផ្ទាល់នៅលើផ្លូវធំផ្លូវម៉ៅសេទុងនៅស្តុបកោសដូង ខ្ញុំម៉ូតូ2នាក់ហើយជិះពីក្រោយ
ស្រាប់តែមានមនុស្សប្រុសម្នាក់ស្រែកយ៉ាងខ្លាំងខ្ញុំក៏ងាកមុខទៅហើយគាត់នាក់ឌុបខ្ញុំក៏គេចវាស្រាប់តែវាហក់មកវៃខ្ញុំមួយដៃត្រូវចិញ្ចើមខាងស្តាំហូរឈា..មពេញខ្លួ..នហើយខ្ញុំ
ខំស្រឺកអោយគេជួយចាប់វាប៉ុន្តែមិនមានអ្នកណាជួយយទាល់តែសោះបណ្តោយអោយវាទៅបាត់ហើយពួកគាត់បាននិយាយមកកាន់ខ្ញុំវិញថាវាឆ្កួតទេចាប់វាមកធ្វើអីកើត…ទាំងដែរខ្ញុំជាស្រីទាំង2នាក់
ត្រូវគេធ្វើបាបត្រូវរបួសធ្ង..ន់ហើយមនុស្សជាច្រើនសំលឹងមកប៉ុន្តែមិនមានអ្នកជួយ… (បញ្ជាក់វាមិនមែនវៃដៃទទេទេព្រោះខ្ញុំពាក់មួកការពារហើយពាក់វែនតាទៀតចុះបើសិនជាអត់មានមួកតើខ្ញុំនៅមានជី..វិ..តរស់រឺក៏នៅបន្ទប់សង្គ្រោះបន្ទាន់)
ចង់សួរវិញមួយទៀតតើមនុស្សឆ្កួតរឺសតិមិនល្អអាចធ្វើអ្វីបានគ្រប់យ៉ាងមែនចុះបើសិនជារឿងដូចខ្ញុំបានជួបប៉ះទៅលើសមាជិកគ្រួសារអ្នកទាំងអស់គ្នាវិញតើ
អ្នកនៅនិយាយថាវាឆ្កួតទេចាប់វាមកធ្វើអីហើយពួកអ្នកឈរបានរឺអត់… កើតមកអាយុ25ឆ្នាំហើយមិនដែរមានស្នាមដេរសូម្បីតែមួយតែឥលូវមាន10ថ្នេរនៅលើមុខខ្ញុំពិតជាពិបាកទទួលយកណាស់…