ព័ត៌មាន
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ លោក ម៉ម ច័ន្ទរស្មី ដែលជាអ្នកថតរូប និងជា Video Grapher ដ៏ឆ្នើមមួយរូបបានទទួលមរណៈភាពទាំងវ័យក្មេងដោយសារតែរោគាពាធ។
ក្នុងនោះមានគណនីហ្វេបុកមួយឈ្មោះ Ka Bee បានបង្ហោះសារទាំងក្រៀមក្រំថា ប៉ាយើងមកហើយបងប៉ាយើងមកជូនដំណើរបងហើយ បងខានជួបមុខប៉ាជិត2ខែហើយត្រូវអត់បង?
ឡូវប៉ាយើងមកដល់ហើយបងសប្បាយចិត្តអត់? #សក់សជូនដំណើរសក់ខ្មៅខ្ញុំយល់ហើយថាវាចុកចាប់ប៉ុណ្ណា។
ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដញសង្គមហ្វេបុករបស់នារីជាភរិយារបស់បងប្រុសដែលស្លា..ប់ខាងលើបានបង្ហោះសារទាំងទឺកភ្នែកថា
អូនមិនអាចទួទលយកបានទេ មិចបានបងទៅចោលអូនចឹង យើងសន្យាគ្នាហើយៗបងមានចាំអត់បង
លោកប្តី!!!!! សូមព្រះទទួលយកវិញ្ញាណលោកប្តីខ្ញុំទៅជាមួយទ្រង់ យើងជួបគ្នានៅដំណាក់ព្រះម្តងទៀតហើយធ្វើប្តីប្រពន្ធល្អនឹងគ្នាទៀត RIP ម៉ម ចន្ទ័រស្មី
ខ្ញុំមានសំណាងណាស់ដែលបានស្គាល់បង បងជាមនុស្សប្រុសដែលល្អ ស្មោះត្រង់ សុភាព ឆ្លាត
ចូលចិត្តធ្វើឲគេគ្រប់គ្នាសើចសប្បាយ បងតែងតែនៅក្នុងបេះដូងរបស់អូនជានិច្ច យើងនៅទីនេះមិនអាចបំភ្លេចបងបានទេ បងនៅក្នងបេះដូចរបស់ពួកយើងទាំងអស់គ្នា
អូននឹកបងណាស់បងសម្លាញ់ បងមកវិញមកបានអត់ កុំទុក្ខអូនចោលអីបង អូនសុំអង្វរ។