ចេះតែឆ្ងល់ម៉េចបាន ប៉ាវ ចិនទី០២ត្រូវបានគេប្ដូរគាត់ទៅធ្វើជាអភិបាលខេត្តកំពតវិញ បើប្រជាជនពោធិ៍សាត់ស្រលាញ់គាត់សឹងអី តាមពិតមូលហេតុចឹងសោះ(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ម៉ៅ ធនិនត្រូវបានគេដាក់រហ័សនាមអោយគាត់ថាគឺជា ប៉ាវ ចិនទី០២ ដោយសារតែលោកបានដោះស្រាយបញ្ហាជាច្រើនដល់ប្រជាជនខេត្តពោធិ៍សាត់ក្រោមការគ្រប់គ្រងរបស់លោកពេលលោកនៅជាអភិបាលខេត្តពោធិ៍សាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដោះស្រាយបញ្ហាជាច្រើនសម្រាប់ប្រជាជនខេត្តពោធិ៍សាត់ ធ្វើអោយកេរ្តិ៍ឈ្មោះរបស់ឯកឧត្តម ម៉ៅ ធនិនល្បីខ្ទរខ្ទារពេញផ្ទៃប្រទេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏មានប្រជាពលរដ្ឋខ្មែរស្ទើរតែ១០០ភាគរយទៅហើយគោរពនិងស្រលាញ់ឯកឧត្តម ម៉ៅ ធនិន ជាពិសេសប្រជាជនខេត្តពោធិ៍សាត់ផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែមានការដោះដូរឯកឧត្តម ម៉ៅ ធនិនពីអភិបាលខេត្តពោធិ៍សាត់ទៅធ្វើជាអភិបាលខេត្តកំពតវិញ។រហូតធ្វើអោយប្រជាជនខេត្តពោធិ៍សាត់ ជាច្រើននាក់ដែលគោរពស្រលាញ់ឯកឧត្តម ម៉ៅ ធនិន មកជូនដំណើរលោកទាំងហូរទឺកភ្នែកនិងនឹករលឹកលោកនិងស្ដាយលោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការដោះដូរឯកឧត្តម ម៉ៅ ធនិនពីអភិបាលខេត្តពោធិ៍សាត់ទៅធ្វើជាអភិបាលខេត្តកំពតនេះ បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃក្នុងពិធីប្រកាសផ្ទេរតំណែង កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះបានអោយដឹងមូលហេតុនៃការដោះដូរនោះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺមិនមែនដោយសារបញ្ហាអ្វីផ្សេងនោះឡើយ តែដោយសារអាណត្តិការងាររបស់អភិបាលខេត្តពោធិ៍សាត់ ត្រូវដល់ពេលវេលាកំណត់តាមច្បា..ប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមទៀតថាការប្តូរអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត គឺផ្តើមចេញពីលោក ម៉ៅ ធនិន អស់អាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់ ដែលមានរយៈពេលពីរអាណត្តិស្មើនឹង ៨ឆ្នាំ ស្រប ទៅច្បា..ប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចក្រឡាហោម ស ខេងបានសង្កត់ធ្ង..ន់ទៀតថា នេះជាហេតុផលពិត គ្មានហេតុផលក្រៅពីហ្នឹងទេ។ដោយសារខេត្តពោធិ៍សាត់ធ្លាក់ដៃ ឬដោយសារខេត្តកំពតធ្លាក់ដៃ ក៏មិនមែនដែរ។មូលហេតុដោយសារពេលវេលានេះឯង អាណត្តិទទួលខុសត្រូវតាមច្បា..ប់រៀបចំអង្គការ គឺច្បា..ប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង បានចែងយ៉ាងដូច្នេះ៕