ព័ត៌មាន
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះលោក យឿន ពិសីដែលជាម្ចាស់ពានក្នុងកម្មវិធីCambodia’s Got Talent រដូវកាលទី១
ដែលជាកម្មវិធីកម្រិតពិភពលោករៀបចំឡើងដោយស្ថានីយន៍ទូរទស្សន៍ហង្សមាសHDTV បានបង្ហោះសារអមមកជាមួយនិងរូបភាពកូនប្រុសរបស់គាត់ត្រូវចូលទៅវះកាត់ភ្នែកដោយសារតែកូនគាត់មានបញ្ហាភ្នែក។
ក្នុងនោះលោក យឿន ពិសីបានរៀបរាប់ថា នៅថ្ងៃនេះ កូនប្រុសរបស់ខ្ញុំ យឿន វីរបុត្រ បានចូលមន្ទីរពេ..ទ្យវះកាត់ភ្នែកហើយ
សង្ឃឹមថាកូនប្រុសរបស់ប៉ាទទួលបាននូវលទ្ធផលល្អនិងបានមើលឃើញដូចមនុស្សទូទៅដែរណាកូនសម្លាញ់។
ក្រោយពេលបានឃើញបែបនេះក៏មានគណនីហ្វេបុកមួយឈ្មោះ Meas Sarun Tkបានចូលទៅខមិននៅខាងក្រោមផុសនោះហើយចោ..ទជាសំណួរសួរថា
ហេតុអីបានអាអូនចឹងឬមកពីឈា..មដំណាលប៉ា.សុំទោ..សចង់យាយថាមកពីភ្នែកប្អូនចឹងមែនទេទើបបណ្តាលអោយអូនទៅជាចឹហដែរ?
ភ្លាមនោះលោក យឿន ពិសីក៏បានចូលទៅឆ្លើយភ្លាមៗផងដែរដោយគាត់ផ្ដល់នៅចម្លើយថា
បាទ កាលខ្ញុំនៅតូចភ្នែកខ្ញុំមានបញ្ហាឡើងបាយពីកំណើតដូចគ្នាបង ប៉ុន្តែខ្ញុំគ្មានលទ្ធភាពព្យាបាលទើបធ្វើឲ្យហួស..ពេលសម្រាប់ព្យាបាល
ដូចនេះហើយភ្នែកខ្ញុំព្យាបាលមិនជាទេព្រោះវាវិវត្តទៅជាជំងឺផ្សេងមួយទៀតហើយដែលគេឲ្យឈ្មោះថាជំងឺភ្នែកខ្ជិល។