ព័ត៌មាន
ក្រោយផ្ទុះការរិះគន់ទៅលើបទ Are You Ok រួចមកទើបអ្នកឩកញ៉ា ឡេង ណាវ៉ាត្រាបានប្រកាសថា សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ
are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។
ដោយឡែកក្រោយពេលមេបញ្ជាអោយលុបបទចម្រៀងនេះចេញរួចមក ទើបតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ាបានលើកឡើងថា
ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស
សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស។