ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះបងស្រីរបស់តារាបង្ហាញម៉ូតនិងជាតារាសម្ដែង លោក បញ្ញា សិទ្ធ បានឡាយវីដេអូបកស្រាយច្បាស់ៗរឿងគណនីហ្វេបុករបស់គាត់ត្រូវបានគេព្យាយាមលួចយកទៅគ្រប់គ្រង ហើយក៏បានលួចផេគរបស់គាត់អស់យ៉ាងច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលួចផេគរបស់គាត់និងគណនីហ្វេបុករបស់គាត់ ពេលយកបានហើយគេក៏Block ឆាតអតិថិជនរបស់គាត់ ធ្វើអោយអតិថិជនរបស់គាត់ដែលមិនដឹងមានការខឹងសម្បារនិងបងស្រីផ្កាកែវ ដែលជាម្ចាស់ហាង មជ្ឈមណ្ឌលផ្កាកែវ ដោយគាត់មានអតិថិជនយ៉ាងច្រើនគាំទ្រផលិតផលរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបងស្រីផ្កាកែវបានចេញបកស្រាយម្ដងរួចមកហើយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅ។ ដោយខ្លាចអតិថិជនឫក៏មហាជនមួយចំនួននៅតែមានការយល់ច្រលំលើគាត់ទៀត ទើបបងស្រី ផ្កាកែវ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១គាត់ក៏ចេញបកស្រាយម្ដងទៀតជុំវិញរឿងត្រូវគេហែកគណនីនិងយកផេគ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូឡាយបកស្រាយនោះបងស្រីផ្កាកែវនិងលោក បញ្ញា សិទ្ធបានរៀបរាប់ថា នៅថ្ងៃនេះខ្ញុំចង់បកស្រាយបន្ថែមអោយបងប្អូនបានយល់កាន់តែច្បាស់ ជាពិសេសក៏សូមគោរពដល់បងប្អូនសារព័ត៌មានទាំងអស់ ហើយនិងជម្រាបជូនទៅដល់ច្បា..ប់របស់យើងថា តើអ្វីដែលយើងឡាយនេះយើងចង់និយាយពីអ្វី មានគេយល់ច្រលំលើបងស្រីផ្កាកែវ ជាពិសេសអតិថិជនរបស់គាត់ ថាបងស្រីផ្កាកែវ blockគាត់ ភ្ញៀវខ្លះគឺខឹងបងស្រីផ្កាកែវខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំជាដំបូងសូមលើកដៃម្រាមដៃដប់អរគុណដល់ បងប្អូនជនរួមជាតិទាំងអស់គ្នាដែលបានចូលមើលការឡាយរបស់នាងខ្ញុំផងដែរ ថ្ងៃនេះនាងខ្ញុំចង់និយាយពីបញ្ហាត្រូវបកស្រាយមួយចំនួនដែលជាអតិថិជនរបស់មជ្ឈមណ្ឌលផ្កាកែវផ្ទាល់តែម្ដង។ នាងខ្ញុំសូមបកស្រាយបញ្ចេញមតិបន្តិចដើម្បីកុំអោយថាខ្ញុំបានblock ផេគរបស់គាត់តាមពិតនាងខ្ញុំអត់បានblock pageនោះទេ ដោយសារមានជនដែលមិនស្គាល់មុខបានព្យាយាមក្នុងការហែកគណនីរបស់ខ្ញុំ ហើយកំឡុងពេលនេះគណនីនាងខ្ញុំត្រូវបានបាត់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនាងខ្ញុំក៏បានដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃរួចរាល់ហើយដែរ ដូច្នេះបងប្អូនមួយចំនួនដែលជាអតិថិជនរបស់ផ្កាកែវ សូមកុំភាន់ច្រលំថានាងខ្ញុំបានblock page  ដោយសារមានអតិថិជនខ្លះគាត់បានទិញគេកញ្ចប់ ធ្វើសេវ៉ាកម្មនៅផ្កាកែវ សង្ឃឹមថាបងប្អូនយល់ជ្រាបពីដំណឹងនេះទាំងអស់គ្នា។មានអ្នកខ្លះដឹងនិងអ្នកខ្លះទៀតមិនទាន់ដឹងនោះទេជុំវិញរឿងផេគនាងខ្ញុំនិងគណនីត្រូវបានគេហែកនេះ ហើយអ្នកខ្លះនៅយល់ច្រលំនៅឡើយ។ហើយនាងខ្ញុំគ្មានហេតុផលអ្វីដែលនៅសុខៗទៅblock អតិថិជននាងខ្ញុំនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនមិនស្គាល់មុខបានព្យាយាមហែកគណនីនាងខ្ញុំមួយហើយមួយទៀត ហើយនៅពេលនេះនាងខ្ញុំបានបាត់ផេគទាំងអស់ចំនួន០៦គឺទៅទាំងអស់តែម្ដង ហើយពេលនេះនាងខ្ញុំបានប្រើផេគចំនួន០២ទៀត ដែលនាងខ្ញុំទើបតែប..ង្កើតថ្មី សម្រាប់ផេគដែលត្រូវគេលួចនោះនាងខ្ញុំបានដាក់ស្នើទៅក្រសួងមហាផ្ទៃជាមួយលោកឩត្តមសេនីយន៍ឯក ជាពៅ ដែលគាត់កាន់នៅក្រសួងមហាផ្ទៃជាប្រធាននាយកដ្ឋានគឺនាងខ្ញុំបានដាក់ពាក្យបណ្ដឹងទៅខាងគាត់រួចរាល់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះបងស្រី ផ្កាកែវក៏បានឆ្លៀតលើកឡើងពីបញ្ហាមានគេដាក់មេរោគក្នុងទូរស..ព្ទ័របស់គាត់ ដូច្នេះទិន្នន័យរបស់គាត់ ឯកសាររបស់គាត់ គឺពួកនោះដឹងទាំងអស់ ពេលគាត់អូសកម្មវិធីអ្វីលើទូរស..ព្ទ័គឺគេដឹងទាំងអស់ Scrollអី រួមទាំងធនាគាររបស់គាត់ផងដែរ។ដូច្នេះមានន័យថាអ្នកនោះបានគ្រប់គ្រងទិន្នន័យរបស់គាត់ទាំងអស់ដូចគាត់ប្រើខ្លួ..នឯងអ៊ីចឹង។ហើយនៅពេលនេះមានគេណែនាំគាត់អោយប្ដូរទូរស..ព្ទ័ដៃ ណែនាំប្ដូរPassword នៅក្នុងផ្ទះនិងកា..ម៉ារ៉ាហើយនិងWifi ហើយទូរស..ព្ទ័ដៃគាត់អោយrestartចោលនៅកម្មវិធីអីៗទាំងអស់។ដូច្នេះចឹងដឹងរឿងនេះអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូដែលនៅខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Previous Post Next Post