ព័ត៌មាន
កាលពីពេលថ្មីៗកន្លងទៅនេះគូដណ្ដឹងរបស់អាម៉ីបានទិញឡានRoll Royce Ghostដែលមានតម្លៃថ្លៃកប់ពពកអោយនាង រហូតធ្វើអោយព័ត៌មាននេះល្បីកក្រើកលើបណ្ដាញសង្គមហ្វេបុក អូស..ពេញNews Feedតែម្ដង។
ក្នុងនោះក្រោយពេលទិញរថយន្តអោយអាម៉ីហើយស្វាមីរបស់នាងបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេបុកថា
Surprise ROLLS ROYCE GHOST សម្រាប់ប្រពន្ធរបស់ខ្ញុំ។ ខ្ញុំបាទ Kelvin ពិតជាសប្បាយចិត្តរកនឹកអ្វីនិយាយមិនចេញ ពេលខ្ញុំមានលទ្ធភាពអាចផ្ដល់នូវសេចក្ដីសុខ សុភមង្គល និងស្នាមញញឹមជូនដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។
នេះជាចំណុចចាប់ផ្ដើមរបស់ខ្សែរជី..វិ..តប្ដីប្រពន្ធរបស់ខ្ញុំទាំងពីរ ហើយវាក៏ជាការផ្ដល់នូវរស់ជាតិថ្មីឲ្យជិវិតរបស់ពួកខ្ញុំ។ បងសង្ឃឹមថាពួកយើងនឹងកាន់ដៃគ្នាជំនះឧបសគ្គទាំងឡាយ ហើយក៏សង្ឃឹមថាវាជាអនុស្សាវរីយ៍ដ៏ដំមួយក្នុងខ្សែរជី..វិ..តប្ដីប្រពន្ធរបស់យើងផងដែរ។ បងស្រលាញ់អូនប្រពន្ធសម្លាញ់ Teng Dana ។
បងគ្មានអ្វីក្រៅពីជូនពរអូនឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច បងនឹងនៅទីនេះនៅពីក្រោយខ្នងអូនជានិច្ច កុំបារម្ភបងនឹងធ្វើគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាពរបស់បងដើម្បីប្រពន្ធរបស់បង និងក្រុមគ្រួសាររបស់យើងទោះបីមានឧបសគ្គអ្វីក៏ដោយ។
បន្ទាប់ពីនេះខ្ញុំបាទ និងប្រពន្ធរបស់ខ្ញុំក៏សូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នា ម៉ាក់ប៉ា ក្រុមគ្រួសារទាំងអស់ ដែលតែងតែគោរពស្រលាញ់ គាំទ្រពួកខ្ញុំទាំងពីររហូតមក ហើយក៏តែងតែផ្ដល់នូវកម្លាំងចិត្តដល់ពួកខ្ញុំទាំងពីរផងដែរ។ អរគុណដល់ក្រុមការងារ បុគ្គលិក ទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងធ្វើការ និងគោរពស្រលាញ់ពួកខ្ញុំដូចបងប្អូនប..ង្កើត។ អរគុណ!!
នៅពេលបានឃើញព័ត៌មានខាងលើរួចមក ធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមួយចំនួននាំគ្នារិះគន់អាម៉ីនិងស្វាមីរបស់នាង ថាការទិញរថយន្តនេះគឺជាការសម្ដែងយកល្បីប៉ុណ្ណោះ។
ក្រោយឃើញគេរិះគន់បែបនេះទើបអាម៉ីបានឡាយវីដេអូដាក់ផាំ..ងៗទៅកាន់អ្នករិះគន់នាងវិញ។ដូច្នេះចង់ដឹងថាតើអាម៉ីតបតបែបណាទៅកាន់អ្នករិះគន់នាង សូមប្រិយមិត្តទស្សនាវីដេអូដែលនៅខាងក្រោម៖