តារា&សិល្បៈ
ចម្រៀងមួយបទមានចំណង់ជើងថាញ៉ែដាច់ៗ ដែលជាស្នាដៃនិពន្ធទំនុកច្រៀងនិងមេឡូឌីដោយ៖យ៉ង់ ចន្ទ័នីតានិងបទភ្លេងដោយ Try Adam ច្រៀងដោយកញ្ញា ដា នីកា
បានបង្ហោះទៅលើឆាណែលយូធូបផ្លូវការរបស់ផលិតកម្មHB Productionកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ មានរយៈពេលប្រមាណជា០២ខែកន្លងមកហើយគិតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១នេះ។
តែបទចម្រៀងមួយបទនេះទើបតែផ្ទុះការគាំទ្រខ្លាំងនៅពេលថ្មីៗកន្លងទៅនេះប៉ុណ្ណោះ ដោយមានមហាជនជាច្រើនដែលប្រើប្រាស់បណ្ដាញទីកតុក(Tik Tok) យកបទចម្រៀងនេះទៅសម្ដែងកាយវិការតាម។
ដូច្នេះចង់ដឹងថាបទចម្រៀង ញ៉ែដាច់ៗរបស់កញ្ញា ដា នីកា..មានអត្ថន័យនិងសាច់ភ្លេចពិរោះរណ្ដំចិត្តបែបណានោះសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖