ព័ត៌មាន
ជឿជាក់ថាមានមហាជនជាច្រើនច្បាស់ជាស្គាល់ចែម៉ៃជាក់ជាមិនខាន ដោយគាត់គឺជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់នៅលើបណ្ដាញសង្គមហ្វេបុកដែលធ្វើអោយមហាជនបានសើចសប្បាយទៅតាមវីដេអូកំប្លុកកំប្លែងរបស់គាត់ជាពិសេសក្បាច់រាំរបស់គាត់រាំឡូយអស់ស្ទះដូចអ្នកអាជីពអ៊ីចឹង។
ភាពប៉ិនប្រស..ព្វក្នុងការនិយាយស្ដី កំប្លុកកំប្លែងនិងរាំឡូយនេះហើយទើបធ្វើអោយវីដេអូឡាយរបស់ចែម៉ៃពេលឡាយម្ដងៗមានអ្នកមើលរហូតទៅដល់រាប់ពាន់នាក់ឯណោះ។
ដោយឡែកកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ ដោយសារតែមានគេសួររកប្ដីរបស់ចែម៉ៃច្រើនពេកថាបាត់ទៅណាបានអត់ឃើញទើបចែម៉ៃគាត់ដាច់ចិត្តទម្លាយរឿងប្ដីរបស់គាត់អោយមហាជនបានដឹងថា
បងប្អូនតែងតែសួរសុខទុក្ខស្វាមីខ្ញុំថាគាត់ដើររួចឫអត់ ដូចខ្ញុំនិយាយចឹងដូចមនុស្ស..ពិការចឹង ខ្ញុំចង់ឡាយអោយបងប្អូនមើល នេះបងប្អូនមើលដៃគាត់ គាត់ក្តាប់អត់បាននោះទេ គឺនៅលាឆ្កឹងចឹងរហូតម៉ង បងប្អូនសួរគាត់ថា
ប្ដីចែដើររួចនៅ ប្ដីចែគ្រាន់បើនៅ គាត់គ្រាន់គឺគាត់គេងបានញ៉ាំបាន តែអោយគាត់ក្តាប់បានគឺគាត់ក្តាប់អត់បានទេ។ ដូចបងប្អូនឃើញចឹង បងប្អូនតែងតែសួរខ្ញុំថា ចែម៉ៃប្ដីចែពិការហើយហេតុអី ចែនៅតែទទួលយកប្ដីទៀត នៅតែមើលថែរទៀត?
ដូចខ្ញុំនិយាយប្រាប់បងប្អូន ខ្ញុំនិយាយប្រាប់មហាជននៅក្នុងសាធារណៈទាំងអស់ ហើយខ្ញុំក៏និយាយនៅមុខស្វាមីរបស់ខ្ញុំដែរ មនុស្សដែលខ្ញុំស្រលាញ់គឺស្វាមីរបស់ខ្ញុំ មនុស្សដែលខ្ញុំគោរពគឺម៉ែឪខ្ញុំ
ហើយទោះគាត់ពិការក៏ដោយ គាត់ធ្លាក់ដល់ចំណុចណាក៏ដោយ ចំណុចសូន្យក៏ដោយក៏ខ្ញុំនៅទទួលយកគាត់ដែរ។ សួរបងប្អូនឃើញអត់គាត់ស្អាតអត់ គាត់អត់ស្អាតទេ មើលទៅដូចតាចាស់ចឹង
គាត់អត់ស្អាតទេ គាត់អត់សង្ហាទេ គាត់អត់ល្អទេ តែគាត់អត់ដែលក្បត់ខ្ញុំដូចខ្ញុំប្រាប់បងប្អូនជាសាធារណៈអ៊ីចឹង គាត់អត់ដែលក្បត់ចិត្តខ្ញុំទេ ហើយដៃគាត់បងប្អូនឃើញហើយក្តាប់មិនបានទេគឺនៅចឹង
សូម្បីបញ្ចុកបាយក៏ខ្ញុំត្រូវបញ្ចុកបាយ សូម្បីថើបក៏ខ្ញុំថើបដែរ។ ដូចបងប្អូនឃើញហើយ ចែម៉ៃប្ដីចែម៉ៃម៉េចហើយ គាត់កើតអី គឺគាត់គ្រោះ..ថ្នា..ក់ច..រា..ចរណ៍០៤ខែហើយ។ដូច្នេះចង់ជ្រាបរឿងរ៉ាវអោយកាន់តែលំអិតជាងនេះទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖