គេជេរម្ចាស់ឡានមុនឡើងសុះសាច់ទទួលថ្មបាក់ពីគេ ឥលូវទើបម្ចាស់ពិតចេញមកប្រាប់ថាឡាននិងជួលអោយភ្ញៀវទេ ថែមទាំងអោយពូកង់បី ទាក់ទងមកគាត់យកលុយថ្លៃសាំងនិងជូនប្រាក់បន្ថែមរហូតទៅដល់ចំនួន...

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្ដាញសង្គមហ្វេបុកកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅក្រោយពេលដែលមានគណនីហ្វេបុកមួយឈ្មោះ សូរ នីដែលជាអ្នករត់កង់បីបានបង្ហោះសារដែលមានខ្លឹមសារថា ឡាននេះអស់សាំងតាមផ្លូវឱ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំអ្នករត់កង់បីរកទិញសាំងឱ្យពេលខ្ញុំទិញសាំង បានចា..ក់ចូលក្នុងឡាន រួចថា អត់មានលុយថា ចាំបា..ញ់តាមវីងឱ្យ ស្រាប់តែទៅបាត់រហូត មិនគួរណាធ្វើបាបខ្ញុំរកព្រឹកខ្វះល្ងាចសោះ ទូរស័ព្ទឡាន ០៩៧២៨៩៧៦៤ ខ្ញុំតេមិនលើក។ ដោយឡែកក្រោយពេលមានការបង្ហោះសារខាងលើរួចមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមានការទម្លាយរូបភាពម្ចាស់ឡាន ថាបងប្រុសម្នាក់ក្នុងរូបនេះគឺជាម្ចាស់ឡានព្រូស..ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7190ដែលចា..ក់សាំងមិនអោយលុយគេ។ តែធាតុពិតមិនអ៊ីចឹងទេ បងប្រុសដែលគេកំពុងតែល្បីលើបណ្ដាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គមហ្វេបុកថាចា..ក់សាំងមិនអោយលុយគេនោះគាត់គឺជាម្ចាស់មុនរបស់ឡាននេះ ហើយឡាននេះគាត់បានលក់អោយគេយូរណាស់មកហើយ។ ក្នុងនោះបងប្រុសជាម្ចាស់ឡានមុននោះក៏បានបង្ហោះសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើបណ្ដាញសង្គមហ្វេបុករបស់គាត់ឈ្មោះ Chem Nesaiបកស្រាយច្បាស់ៗថា ឡានហ្នឹងខ្ញុំលក់យូរហើយ សូមកុំយល់ច្រឡំជាមួយខ្ញុំទៀតណាបងបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលមានរឿងខាងលើបានកើតឡើងទើបម្ចាស់ឡានពិតប្រាកដស្លាកលេខ ភ្នំពេញ 2BJ-7190បានធ្វើការចេញបកស្រាយច្បាស់ៗនៅលើបណ្ដាញសង្គមហ្វេបុករបស់គាត់ដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទ ឈ្មោះម៉ៅឈាងលី សេវាជួលរថយន្តគ្រប់ប្រភេទ បានជួលឡានព្រូសដែលមានស្លាក់លេខ2BJ-7190អោយភ្ញៀវ។ សូមគោរពបងប្អូនលេងក្នុងបណ្តាញសង្គមFB នឹងជូនដំណឹងដល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុសកង់បីឈ្មោះ ក្នុងFBថា សូរ នី ដែលបានទិញសាំងចា..ក់ឡានព្រូសខាងលើនេះ មិនបានអោយលុយគាត់(បងកង់បី)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្រុសកង់បី ទាក់ទងមកខ្ញុំដើម្បីយកលុយថ្លៃសាំង40000ម៉ឺនរៀល ហើយខ្ញុំបាទ ជូនលុយ100,000រៀលបន្ថែមទៀត។ សូមបងកង់បីទាក់ទងមកលេខទូរស៌ព្ទដូចនៅក្នុងរូប។