ព័ត៌មាន
បើនិយាយពីវង់ល្ខោនបាសាក់គ្មានល្ខោនណាល្បីដល់វង់ល្ខោន ភី សុគន្ធីនោះទេ ហើយកូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធីក៏ធ្លាប់បានចូលរួមលេងកំប្លែងនៅCTNជាមួយនិងក្រុមនាយពាក់មីថែមទៀតផង។
ក៏ប៉ុន្តែក្រោយពេលរៀបការរួចមក អ្នកនាង ផន សុផារីក៏បានឈប់លេងកំប្លែងតទៅទៀត និងបានលក់ផលិតផលតាមអនឡាញវិញនិងរស់នៅជាមួយគ្រួសារយ៉ាងមានក្តីសុខនិងសុភមង្គល។
ដោយឡែកចំថ្ងៃខួបកំណើតរបស់ស្វាមីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះអ្នកនាង ផន សុផារីក៏បានទិញនាឡិកាពេជ្រអោយស្វាមីដែលមានតម្លៃដល់ទៅជាងមួយម៉ឺនដុល្លាឯណោះ
ក្រោយពេលទិញនាឡិកាដៃពេជ្រអោយស្វាមីរួចមកអ្នកនាង ផន សុផារីក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់នាងថា
រីករាយថ្ងៃកំណើតណាប្តីសម្លាញ់ ... ជូនពរអោយបងសុខភាពល្អ សំរេចជោគជយ័ការងារដែលបងប៉ងប្រាថ្នា ជាពិសេស
សូមអោយរៀមរ៉ាផឹកមិនងាយស្រវឹង ផឹកមិនបាច់ប្រឹង ឈ្នះបងប្អូនទាំងឡាយទាំងពួង ... កាដូមួយនេះតំណាងអោយពេលវេលា អោយពុំងារផឹកចេះមើលម៉ោង។