ព័ត៌មាន
នៅវេលាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កូនស្រីរបស់ម្ចាស់ល្ខោនភីសុគន្ធីអ្នកនាង ផន សុផារីបានបង្ហោះសារទាំងសោកស្ដាយបែបនេះថា
ទីបំផុត ថ្ងៃដែលរង់ចាំ ក្លាយជាថ្ងៃដែលកំសត់លើសថ្ងៃធម្មតា កុំចាំខ្ញុំអី ខ្ញុំមិនបាន live ល្ខោនបាសាក់ជូនបងប្អូនទស្សនាទេ ព្រោះអាជ្ញាធ មិនអនុញ្ញាតអោយក្រុមខ្ញុំសម្តែងទេ
ស្តាយការគាំទ្រ ស្តាយសមត្ថភាព ទេពកោសល្យ របស់ពូមីង អ៊ុំ និងម៉ាក់ ពីមួយឆ្នាំទៅមួយឆ្នាំវយ័របស់ពួកគាត់កាន់ច្រើន តើសិល្បៈល្ខោនបាសាក់មួយនេះ
ពិតជាមិនអាចសម្តែងតទៅទៀតទោះបីមុខរបរគ្រប់យ៉ាងអាចដំណើរការជាធម្មតាក៏ដោយមែនទេ? ព្រោះតែការស្រលាញ់ ចង់ថែវប្បធម៍ កេរ្តិ៍ដំណែលពីដូនតា ទើបគ្រួសារខ្ញុំតស៊ូថែរក្សាមកដល់ថ្ងៃនេះ
តើតទៅថ្ងៃមុខ ឈ្មោះវង់សិល្បះ ភីសុគន្ធី ត្រូវបញ្ចប់តែត្រឹមនេះមែនទេ ? អារម្មណ៍ពេលនេះខ្ញុំពិតជាបាក់ទឹកចិត្ត អាណិតដល់បងប្អូនសិល្បៈដែលរស់លាក់ទេពកោសល្យ
អាណិតទឹកមុខរបស់ពួកគាត់នៅពេលដែលត្រូវត្រឡប់ទៅផ្ទះវិញដោយមិនបានសម្តែង , ខ្ញុំគ្រាន់តែឆ្ងល់សំរាប់ច្បា..ប់ខាងក្រោមនេះ សូមជួយស៊ែរអោយខ្ញុំអស់ចិត្តផង។
គួរបញ្ជាក់ដែរថាអ្នកនាង ផន សុផារីក៏បានខមិនបញ្ជាក់ថានាងបានសូមអាជ្ញារធរមុនហើយចុងក្រោយបែរជាមិនអោយសម្ដែងដោយនាងប្រាប់បែបនេះថា សុំហើយប្រូ តាំងពីមុនទៅសម្តែង តែពេលទៅដល់បែជាមិនអោយ។