មានការចេញបកស្រាយហើយរបស់អ្នកមីងភីសុគន្ធីនិងកូនស្រីរបស់គាត់ ជុំវិញរឿងរ៉ាវទៅដល់កន្លែងសម្ដែងល្ខោនបែរអាជ្ញាធរមិនអោយសម្ដែង(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ផន សុផារីដែលជាកូនស្រីរបស់ម្ចាស់ល្ខោនភីសុគន្ធីកាលពីរាត្រីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១បានបង្ហោះសារជាបន្តបន្ទាប់លើបណ្ដាញសង្គមហ្វេបុករបស់នាងដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត ថ្ងៃដែលរង់ចាំ ក្លាយជាថ្ងៃដែលកំសត់លើសថ្ងៃធម្មតា  កុំចាំខ្ញុំអី ខ្ញុំមិនបាន live ល្ខោនបាសាក់ជូនបងប្អូនទស្សនាទេ ព្រោះអាជ្ញាធ មិនអនុញ្ញាតអោយក្រុមខ្ញុំសម្តែងទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាយការគាំទ្រ ស្តាយសមត្ថភាព ទេពកោសល្យ របស់ពូមីង អ៊ុំ និងម៉ាក់ ពីមួយឆ្នាំទៅមួយឆ្នាំវយ័របស់ពួកគាត់កាន់ច្រើន តើសិល្បៈល្ខោនបាសាក់មួយនេះពិតជាមិនអាចសម្តែងតទៅទៀតទោះបីមុខរបរគ្រប់យ៉ាងអាចដំណើរការជាធម្មតាក៏ដោយមែនទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែការស្រលាញ់ ចង់ថែវប្បធម៍ កេរ្តិ៍ដំណែលពីដូនតា ទើបគ្រួសារខ្ញុំតស៊ូថែរក្សាមកដល់ថ្ងៃនេះ . តើតទៅថ្ងៃមុខ ឈ្មោះវង់សិល្បះ ភីសុគន្ធី ត្រូវបញ្ចប់តែត្រឹមនេះមែនទេ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ពេលនេះខ្ញុំពិតជាបាក់ទឹកចិត្ត អាណិតដល់បងប្អូនសិល្បៈដែលរស់លាក់ទេពកោសល្យ អាណិតទឹកមុខរបស់ពួកគាត់នៅពេលដែលត្រូវត្រឡប់ទៅផ្ទះវិញដោយមិនបានសម្តែង , ខ្ញុំគ្រាន់តែឆ្ងល់សំរាប់ច្បា..ប់ខាងក្រោមនេះ សូមជួយស៊ែរអោយខ្ញុំអស់ចិត្តផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលរូបនេះហើយ ទឹកភ្នែកស្រក់ចុះ ទាំងមិនមែនពេលសំដែង ព្រោះស្តាយពេលវេលាល្អៗ  ប៉ុន្តែបន្តិចទៀតប្រហែលគ្មានទិដ្ឋភាពបែបនេះទៀតទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 អរគុណណាស់បងប្អូន ចំពោះការខមិននិងស៊ែរ ទោះបីបងប្អូនខ្លះមិនមែនជាអ្នកសិល្បះក៏ដោយ ត្រឹមតែការគាំទ្រ ឈឺឆ្អាល ការខ្លាចបា..ត់..ប..ង់សិល្បះមួយនេះ ក៏បងប្អូនចូលរួមចំណែកថែរក្សាសិល្បះមួយនេះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំ ព្រមទាំងគ្រួសារសិល្បះ ភីសុគន្ធីទាំងអស់ និងខិតខំបន្តទៅមុខទៀតទោះបីមិនបានចេញសម្តែងផ្ទាល់ជូនពុកម៉ែបងប្អូនទស្សនាក៏ដោយ បន្តិចទៀតខ្ញុំនិងម៉ាក់ និងមកធ្វើការlive ដើម្បី ស្រាយចម្ងល់ផ្សេងៗពីបងប្អូនទាំងអស់គ្នា ...។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលមានរឿងរ៉ាវខាងលើបានកើតឡើងទើបនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះអ្នកមីងភីសុគន្ធីនិងកូនស្រីរបស់គាត់បានឡាយវីដេអូចេញបកស្រាយជុំវិញរឿងខាងលើនិងរៀបរាប់នៅរឿងរ៉ាវជាច្រើនទៀត។ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖