ព័ត៌មាន
តាមរយៈគណនីបណ្ដាញសង្គមហ្វេបុក យឹម ម៉េងស្រុីមដែលបានទៅចូលរួមបុណ្យស..ពរបស់យុវតី អេង ជូរ បានបង្ហោះទិដ្ឋភាពបុណ្យស..ពអមមកជាមួយនិងសាររៀបរាប់ថា
និមន្តនិងអញ្ជើញចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារនៃស..ពយុវតី ឈ្មោះ អេង ជូរ ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ខ្ញុំបាទរួមជាមួយ ព្រះយសមេត្តា ចាន់ សុជន ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា
ព្រះវិន័យធរអនុគណស្រុកចំការលើ និងជាព្រះគ្រូចៅអធិការវត្តចំការអណ្ដូង ព្រះភិក្ខុ កន ហេង លោក ម៉ែន មួង សមាជិកក្រុមប្រឹក្សាឃុំចំការអណ្ដូង លោក ទេព ភួង សមាជិកក្រុមប្រឹក្សាឃុំចំការអណ្ដូង
លោក ខឹម នាថ មេភូមិ ១១ បាននិមន្តនិងអញ្ជើញចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារនៃស..ពយុវតីឈ្មោះ អេង ជូរ អាយុ ១៦ ឆ្នាំ នៅភូមិ១១ ឃុំចំការអណ្ដូង ។
សម្ភារៈរួមមាន -អង្ករ ៥០ គីឡូ -ទឹកត្រី ២ យួរ -ទឹកសុីអុីវ ២ យួរ-សាដក ៣ -បាឡុង ១ឈុត -ក្ដាមឈូស១ -ទឹកសុទ្ធ៣យួរនិងថវិកា៣០០.០០០ រៀល។
ក្នុងនោះទំព័រហ្វេបុកឈ្មោះ វិទ្យាល័យហ៊ុនសែនចំការលើក៏បានបង្ហោះសារដែរថា គណ:គ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ចំការលើ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស..ព សិស្ស ឈ្មោះ ឌីម អេងជូ ដែលបានទទួលមរណ:ភាពដោយអំពើឃា..ត..ក..ម្មដ៏សា..ហា..វយង់ឃ្នងនេះ។ សូមឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយស្រីទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ដោយឡែកយើងងាកក្រឡេកទៅមើលរូបភាពដែលបង្ហោះនោះវិញយើងបានឃើញម្ដាយរបស់នា..រី..រ..ង..គ្រោះបានបង្ហូរទឹកភ្នែកស្រក់
ចុះមកពេញផែនថ្ពាល់របស់គាត់ឃើញហើយពិតជាឈឺចាប់ជំនួសគាត់ខ្លាំងណាស់ មិនដឹងថាក្នុងទ្រូងរបស់គាត់តឺងណែនយ៉ាងណាទេ
ដែលកូនកំពុងពេញស្រលាញ់បែរជាមកជួបរឿងអកុសលបែបនេះ។យើងសង្ឃឹមថាសមត្ថកិច្ចនិងតាមស្វែងរកចាប់ជ..ន..ល្មើ..សដែលធ្វើបាបយុវតី ឌីម អេងជូមកដាក់ទោ..សអោយបាននាពេលខាងមុខ។