ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះបងស្រីម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Cheng Yiiបានបង្ហោះសារដ៏វែងអន្លាយដែលមានខ្លឹមសារនិងអត្ថន័យដើមទាំងស្រុងដូចតទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ឡានដែលខ្ញុំស្រលាញ់មើលថែបំផុតត្រូវបានធ្វើឲ្យឆ្កូត ដោយសារតែស្រីម្នាក់គេថាជាអ្នកគ្រប់គ្រងរបស់Hotel Lub d សៀមរាប គ្រប់គ្រងដោយគ្មានសីលធម៌ និងធ្វើការដោយគ្មានការទទួលខុសត្រូវ គ្មានការចាត់ចែងគ្រប់គ្រងច្បាស់លាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានចេតនាយកឈើមកដាក់ធ្វើឲ្យខូចខាតឡាន របស់ខ្ញុំដោយមិនមានការជូនដំណឹងអ្វីទាំងអស់។ ខ្ញុំសូមបញ្ជាក់ថា ដោយសារកន្លែងស្នាក់នៅមួយនេះផ្តល់កន្លែងចតឡានមួយដែលមានលក្ខណៈមិនគ្រប់គ្រាន់ក្នុងថ្ងៃអ៊ុំទូក យប់ទី១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានចតឡាននៅក្នុងចំណតនោះ ពេលយប់ តែនៅម៉ោង ជិត ៧ព្រឹក ខ្ញុំ ត្រូវបានបុគ្គលិកអូតែលតេទូរស័ព្ទដាស់ឲ្យខ្ញុំចុះមកយកឡានចេញឲ្យទៅភ្ញៀវផ្សេងទៀត ទាំងដែលថ្ងៃឈប់សម្រាកគិតថាមកសម្រាកឲ្យសុខស្រួលតែក៏ត្រូវបានរំខាន យប់បន្ទាប់មកដោយយល់ឃើញថាខ្លាចមានការរំខានត្រូវងើបពីព្រឹកមកយកឡានចេញទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏ចតឡាននៅអែបផ្លូវមុខអូតែល ដោយមិនមានបុគ្គលិក ឬសន្តិសុខណាហាមឃាត់នោះទេ លុះក្រោយមកខ្ញុំត្រឡប់ពីការងារមកវិញក៏ស្រាប់តែឃើញ មានឈើ និងស្លាកដាក់លើឡានខ្ញុំ ខ្ញុំក៏សួរទៅបុគ្គលិកទីនោះថាហេតុអីធ្វើដូច្នោះបើចតបានឬមិនបានក៏គួរណាជូនដំណឹងមកខ្ញុំឲ្យដឹងផង ហើយម្យ៉ាងកន្លែងខ្ញុំចតគឺលើផ្លូវស្របអែបខាង ហើយពេលខ្ញុំចតនោះក៏មានបុគ្គលិកឃើញដែរមិនមានជំទាស់នោះទេ បុគ្គលិកអូតែលទីនោះប្រាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺម្នាក់ស្រីឈ្មោះដូចមានក្នុងហ្វេសបុកហ្នឹងជាអ្នកគ្រប់គ្រងបានយកឈើមកដាក់លើឡានធ្វើឲ្យខូចខាតឡានខ្ញុំតែម្តងដោយមិនមានសួរនាំអ្វីនោះទេ ខ្ញុំក៏តេទូរស័ព្ទទៅសួរបែរជាមិនមានការដោះស្រាយឬមានការនិយាយស្តីក្នុងនាមជាអ្នកគ្រប់គ្រងអូតែលដោយមានវីជ្ជាជីវៈ និងក្រមសីលធម៌ទេ ថែមទាំងប្រើពាក្យសំដីទាំងកំហឹងយករួចខ្លួ..នថា មកពីខ្ញុំគ្មានសុជីវធម៌ចតឡាននៅមុខអូតែលគាត់ ទាំងដែលគាត់ក្នុងនាមជាអ្នកគ្រប់គ្រងអូតែលមិនសួរពីមូលហេតុ ឬជូនដំណឹងមកខ្ញុំបន្តិចសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថាកន្លែងដែលខ្ញុំចតគឺស្ថិតលើផ្លូវស្របអែបឡានដទៃទៀតឃើញមានគេចតដូចគ្នាដោយសារតែផ្លូវធ្វើមិនទាន់រួចស្ថាពរ បុគ្គលខាងលើគ្មានសិទ្ធអំណាចណាមួយមកប្រើប្រាស់ធ្វើឲ្យខូចខាតឡានខ្ញុំយ៉ាងដូច្នេះដែរ។ ខ្ញុំក៏ជាអ្នកគាំទ្រ Hotel Lub d តែងតែមកគេងនៅទីនេះពេលដែលខ្ញុំមកសៀមរាប ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងខកបំណងខ្លាំងបំផុត គឺជួបហេតុការណ៍ខាងលើហេតដូចនេះសូមអំពាវនាវដល់ម្ចាស់អូតែល Lub d មេត្តាពិនិត្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងកែតម្រូវលើការចាត់ចែងគ្រប់គ្រងទទួលភ្ញៀវរបស់បុគ្គលខាងលើឡើងវិញផង ព្រោះបើនៅបន្តឲ្យមានទង្វើ និងសកម្មភាពបែបហ្នឹង វានឹងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិឯកជន និងធ្វើឲ្យប៉ះពាល់ដល់ឈ្មោះអូតែល ដោយសារតែមានអ្នកគ្រប់គ្រងម្នាក់គ្មានវិជ្ជាជិវៈ និងគ្មានក្រមសីលធម៌ ប្រើកំហឹងប..ង្កើតរឿងតូចទៅជារឿងធំ រឿងដែលគួរមានវិធីដោះស្រាយដោយសន្តិវិធី ទៅជារឿងដែលប..ង្កឲ្យមានការខូចខាតដោយចេតនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថានេះគ្រាន់តែជាការលើកឡើងរបស់នារីខាងលើប្រសិនបើខាងភាគីសណ្ឋាគារមានការចេញបកស្រាយបែបណានោះយើងខ្ញុំនិងធ្វើការUpdateព័ត៌មានជូនប្រិយមិត្តអ្នកអានបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Previous Post Next Post