ព័ត៌មាន
សូមរម្លឹកឡើងវិញបន្តិច ជុំវិញហេតុការណ៍មួយនេះ ដោយកាលពីវេលាម៉ោងប្រមាណជា២រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ មានហេតុការណ៍គ្រោះ..ថ្នា..ក់ច..រា..ចរណ៍មួយបានកើតឡើងស្ថិតនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅតាមបណ្ដោយផ្លូវ៤១ចន្លោះបង្គោល គីឡូម៉ែត្រ លេខ៩៤-៩៥ រហូតបណ្ដាលអោយមនុស្សនៅក្នុងឡាន០៧នាក់ស្លា..ប់ទាំងអស់។ សម្រាប់អត្តសញ្ញាជ..ន..រ..ង..គ្រោះទាំង០៧នាក់ស្គាល់០៥នាក់ចំណែក០២នាក់ទៀតមិនទាន់ស្គាល់នៅឡើយទេ ឈ្មោះមានដូចតទៅ៖
១. ឈ្មោះ ស្រេ ចិន្តា ភេទប្រុស អាយុ ៣៤ឆ្នាំ ២.ឈ្មោះ វ៉ា់ន់ សូរិយា ភេទស្រី អាយុ ៣២ឆ្នាំ ៣. ឈ្មោះ វណ្ណ ណារិទ្ធ ភេទប្រុស អាយុ ១០ឆ្នាំ ៤.ឈ្មោះស្រេ ច័ន្ទតារា ភេទប្រុស អាយុ ៨ឆ្នាំ ៥. ឈ្មោះស្រេ សុវណ្ណនីតា មិនច្បាស់អាយុ ដោយមនុស្ស០៤នាក់ស្ថិតក្នុងគ្រួសារតែមួយ និងម្នាក់ជាអ្នកជិតខាង។ចំណែកនារីពីរនាក់ទៀតជាអ្នករស់នៅខេត្តកំពង់ចាម។តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍នេះបានប្រាប់អោយដឹងថាមុនពេលមានក..រ..ណីខាងលើកើតឡើងគេឃើញរថយន្តម៉ាកឆ្លាមពណ៌ត្រីឈ្លូញពាក់ស្លាកលេខតាកែវ 2A-1452 បានធ្វើដំណើរក្នុងទិសដៅពីកើតមកទិសខាងលិច
បើកបរក្នុងល្បឿនយ៉ាងលឿនលុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តនោះបែ..កកង់ហើយក៏ក្រឡាប់ចូលក្នុងទឹកប្រឡាយរហូតបណ្តាលឱ្យមនុស្សក្នុងឡាន០៧នាក់ស្លា..ប់ទាំងអស់។
ដោយឡែកតាមរយៈទំព័រហ្វេបុករបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតបានបង្ហោះព័ត៌មានទាក់ទងនិងហេតុការណ៍ខាងលើផងដែរដោយរៀបរាប់ថា នាថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះលោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ជាអំណោយមនុស្សធម៌ របស់កាកបាទក្រហកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន
ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារស..ពប្រជាពលរដ្ឋចំនួន៥នាក់ ដែលស្លា..ប់ដោយឧបទ្ទវហេតុគ្រោះ..ថ្នា..ក់ច..រា..ចរណ៍ កាលពីវេលាម៉ោង២រសៀលថ្ងៃទី០២ ខែវិខ្ឆិកា ឆ្នាំ២០២១ ហើយស..ពចំនួន៤នាក់ត្រូវបានយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៃព្រះពុទ្ធសាសនា (នៅក្នុងបរិវេណវត្តប្រាសាទស្រះកែវ) នៅស្រុកកំណើតស្ថិតក្នុងភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងស..ព១នាក់តម្កល់ធ្វើបុណ្យនៅគហដ្ឋាននៃស..ពស្ថិតក្នុងភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ នាឱកាសនោះដែរ លោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវការចូលរួមសោកស្តាយ
និងរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារស..ព ចំពោះការបា..ត់..ប..ង់កូន ចៅ និងឪពុក ម្តាយ ជាទីស្រឡាញ់ពេញបេះដូង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធស..ពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកជំទាវ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។ អំណោយផ្តល់ជូនស..ពនីមួយៗរួមមាន ៖ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ៤កេស ទឹកផ្លែឈើ២កេស ទឹកក្រូច២កេស និងថវិកាចំនួន៤០០,០០០រៀល (បួនសែនរៀល) ផងដែរ ៕
ក្នុងនោះតាមរយៈគណនីហ្វេបុកឈ្មោះ សំបូរ ស្រលាញ់សន្តិភាពបានរៀបរាប់អោយដឹងរឿងបន្ថែមថា ពិតជាសង្វេកណាស់ក្មួយអើយមួយគ្រួសារ៦នាក់ឪពុក១ម្តាយ១បង១ប្អូន១ស្លា..ប់ទាំងអស់៤នាក់ បន្សស់ទុកកូនប្រុសអាយុ៨ឆ្នាំនិងជីដូនពិការទៀត!។នេះសបញ្ជាក់អោយឃើញថាគ្រួសារដែលស្លា..ប់០៤នាក់គឺនៅសល់សមាជិកគ្រួសារចំនួន០២នាក់ទៀតគឺកូនប្រុសរបស់គាត់ម្នាក់និងជីដូនម្នាក់ទៀត នេះសំណាងហើយដែលកូនប្រុសម្នាក់ទៀតនិងជីដូនមិនបានជិះឡានជាមួយគ្នាបើជិះឡានជាមួយគ្នាគឺប្រហែលទៅទាំងអស់។