ព័ត៌មាន
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១នេះកញ្ញា ទេព បូព្រឹក្សបានទម្លាយវីដេអុពិធីក្រុងពាលី នឹង សំពះគ្រូនៅក្នុងបទចម្រៀងវីរនារីរបស់នាង រួចប្រាប់យ៉ាងដូច្នេះថា
ពិធីក្រុងពាលី នឹង សំពះគ្រូ ជាកិច្ចមួយដែលមានតាំងពីបុព្វបុរសមកពួកយើងខំប្រឹងញ៉ាំងបញ្ចូលដោយយកចិត្តទុកដាក់ក៏ដូចជាការផ្តល់
នូវកិត្តយសចូលរួមពីលោកគ្រូអ្នកគ្រូជា សាស្រ្តាចារ្យ នៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាកេរមត៌កមនុស្សរស់ ដើម្បីទទួលពរជ័យ និង
ណែនាំនូវក្បួនខ្នាតក៏ដូចជាដំបូន្មាន ។ យើងខ្ញុំពិតជាមានមោទនភាពណាស់ចំពោះបេសកកម្មមួយនេះហើយក៏កាន់តែមានមោទនភាពខ្លាំងថែមទៀតដែរបងប្អូនរួមគ្នាផ្តល់តម្លៃនៃកិច្ចការនេះ
វីដេអូចម្រៀង វីរនារី នឹងចេញជាផ្លូវការនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ សូមអរគុណបងប្អូនទាំងអស់គ្នា។