ព័ត៌មាន
ជម្រាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះរ៉ាន់ វាសនា ខ្ញុំត្រូវជាមីងរបស់សាកស..ព ក្មួយរបស់ខ្ញុំឈ្មោះឌីម ម៉េងជូស..ព្វថ្ងៃគាត់រស់នៅជាមួយនិងម្ដាយខ្ញុំនិងបងស្រីខ្ញុំនិងប្អូនស្រីគាត់។
កាលនៅពីតូចក្រូចឆ្មាគាត់ក៏ធ្លាប់រស់នៅជាមួយខ្ញុំដែរព្រោះគាត់បែ..កពីម្ដាយគាត់តាំងពីតូច តាំងពីកើតមកម្ដាយគាត់ទៅរកស៊ីនៅថៃ ឪពុកម្ដាយគាត់ទៅរកស៊ីនៅថៃ ហើយឪពុកម្ដាយគាត់បានទុកអោយគាត់នៅជាមួយម៉ែខ្ញុំ
ហើយបន្ទាប់មកប៉ុន្មានឆ្នាំក្រោយមកខ្ញុំក៏អត់បានរស់នៅជាមួយគាត់ ប៉ុន្តែរយៈពេលក្រោយមកខ្ញុំ ក៏លាឈប់ពីកន្លែងធ្វើការ ខ្ញុំក៏បានមករស់នៅផ្ទះរស់នៅជាមួយគាត់។ ហើយម៉េងជូគាត់គឺជាក្មេងឩស្សាហ៍ ព្យាយាមចេះជួយកិច្ចការផ្ទះ
ចេះជួយយកអាសារអ្នកជិតខាង ចេះគោរពចាស់ទុំ ហើយគាត់ទៅទីណាមានគេគោរពនិងស្រលាញ់ជានិច្ចមិនថាចាស់ក្មេង ទៅណាក៏ដោយចូលចិត្តគាត់ទាំងអស់គាត់ជាមនុស្សល្អ ហើយគាត់ព្យាយាម ប្រឹងប្រែងរៀនសូត្រ
មែនទែនទោះបីជាគាត់អត់លុយ ថ្ងៃណាក៏ដោយក៏គាត់ព្យាយាមទៅសូម្បីតែឈឺ អ្នកផ្ទះឃាត់ក៏គាត់អត់ឈប់ដែរ និយាយទៅគោលបំណងគាត់គាត់តែងតែនិយាយថាគាត់ចង់ក្លាយជាគ្រូពេ..ទ្យ ហើយចប់ថ្នាក់ទី១២គាត់ចង់ជួយគ្រួសារគាត់
កុំអោយទៅចំណាកស្រុកបែ..កបាក់គ្រួសារ ដោយសារតែគាត់ទើបតែបា..ត់..ប..ង់ឪពុកគាត់ទេ។ ហើយគាត់នៅតែម្ដាយនិងប្អូនស្រីគាត់ ហើយខ្ញុំមិននឹកស្មានថាគាត់ជួបរឿងអកុសលបែបនេះទេ។
គោលបំណងគាត់ជិតមកដល់ហើយអ្វីដែលគាត់ប៉ងប្រាថ្នានិងក្លាយជាការពិតខ្ញុំពិតជាសោកស្ដាយមែនទែនដែលកើតរឿងនេះចំពោះគាត់និងគ្រួសារខ្ញុំគ្រប់គ្នាមិនអាចទទួលយកបានទេ។ដូច្នេះចង់ជ្រាបរឿងរ៉ាវអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖