ព័ត៌មាន
កាលពីប៉ុន្មានថ្ងៃមុនចំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមានការភ្ញាក់ផ្អើលជាខ្លាំង
ក្រោយពេលដែលបានឃើញអាចារ្យធំនគរាជ ប្ដូរប្រូហ្វាល់របស់លោកដាក់រូបតារាចម្រៀង ងួន ចាន់ដេវីតដែលស្លៀកឈុតបុរាណខ្មែរអមមកជាមួយនិងសារយ៉ាងខ្លីថាអស្ចារ្យណាស់លោកប្អូន។
នៅពេលប្ដូរប្រូហ្វាល់នោះរួចមកធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្ដាញសង្កមហ្វេបុកមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះនាពេលកន្លងមកអាចារ្យធំនិងលោកងួន ចាន់ដេវីតគឺជាសត្រូវនិងគ្នាមិនត្រូវគ្នានោះទេ ដោយឡែកស្រាប់តែសុខៗមកប្ដូររូបដាក់ចឹងនរណាមិនឆ្ងល់នោះ។
ជុំវិញការងឿងឆ្ងល់នេះទើបនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះអាចារ្យធំក៏បានបង្ហោះសារបកស្រាយអមមកជាមួយនិងScreenshortជាច្រើនដោយលោករៀបរាប់ថា
មិនមានអីចម្លែកទេបងប្អូនអេីយ! គោលការណ៍របស់ខ្ញុំគឺមិនដែលយកខ្មែរណាម្នាក់ជាសត្រូវនោះទេ។ រឿងវិជ្ជមានខ្ញុំសូមលេីកម្រាមដៃគោរព
រឿងអវិជ្ជមាន ខ្ញុំសូមចូលខ្លួ..នរិះគន់ដោយន័យស្ថាបនា ផែនដីនេះជារបស់ខ្មែរយេីងគ្រប់គ្នា។