ព័ត៌មាន
មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីពេលម៉ោង១១យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ស្ថិតនៅចំណុចខាងជើងស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវ១៦៣
ស្ថិតក្នុងសង្កាត់ទួលស្វា..យព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលប..ង្កឡើងដោយរថយន្តកា..មរីហាយប្រីតពណ៌ទឹកប្រាក់មួយគ្រឿងទៅបុកម៉ូតូមួយគ្រឿងហើយក៏ទៅបុករថយន្តសេរីទំនើបចំនួន០៣គ្រឿងបន្ថែមទៀត។
តាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលមានក..រ..ណីខាងលើកើតឡើងគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ 9563ធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើក្នុងទិសដៅពីត្បូងទៅជើង
លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់កា..មរីហាយប្រីតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V 7374បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយ ស..ង្ស័..យស្រវឹងបានបើកបរក្នុងស្ថានភាពយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងហើយក៏បុកម៉ូតូរបស់ជ..ន..រ..ង..គ្រោះមួយទំហឹងរហូតបណ្ដាលអោយម្ចាស់ម៉ូតូរ..ង..រ..បួ..សធ្ង..ន់។
ចំណែកល្បឿនរបស់រថយន្តប..ង្កនោះមិនបានឈប់នោះទេនៅបន្តទៅមុខទៀតក៏ទៅបុកត្រូវរថយន្តសេរីទំនើបចំនួន០៣គ្រឿងបន្ថែមទៀតដោយមួយគ្រឿងម៉ាកឡិចស៊ីស RX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN 9868
រថយន្តឡិចស៊ីស LX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM 7272 និងរថយន្តម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ កម្ពុជា M.M 2828 ដែលចតនៅខាងមុខហាងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយឡានដែលចតចោលទាំង០៣នោះមានម្ចាស់តែមួយនោះទេ។
ក្រោយពេលហេតុការណ៍ខាងលើបានកើតឡើង ស្រាប់តែនារីជាម្ចាស់រថយន្តសេរីទំនើបទាំង០៣គ្រឿងដែលរងគ្រោះដែលនោះដែលមានគណនីហ្វេបុកឈ្មោះ Moss Onliបានបង្ហោះសាររ៉ៃអង្គាសលុយជួយទៅដល់ភាគីខាងម៉ូតូដែលគាត់មិនដឹងអីបែរជាត្រូវរថយន្តកា..មរីហាយប្រីតមកបុកគាត់ស្រស់ៗបែបនេះ។
ក្នុងនោះនារីដែលស្អាតទាំងរូបស្អាតទាំងចិត្តខាងលើបានរៀបរាប់ថា យប់មិញគេបុកឡានខ្ញុំទាំង3 និងបុកមនុស្សម្នាក់រ..ង..រ..បួ..សធ្ង..ន់ណាស់ គឺអាចនិងកាត់ជេីងទាំងពី
មេីលទៅគាត់អត់មានលុយទេ ខ្ញុំសុំបងៗម្នាក់តិចៗ ជួយគាត់ផង បងៗអាចផ្ញេីមកខ្ញុំបានណា ខ្ញុំគឺម្ចាស់ឡានដែលគេបុក លុយទទួលបានខ្ញុំនិងយកទៅអោយគាត់ ABA 522 522 522 Khuon Ching Ching។