ព័ត៌មាន
តារាចម្រៀងករុណា ពេជ្រត្រូវបានមហាជនស្គាល់ថាគឺជាកូនប្រកបដោយគន្លងធម៌ លោកស្រលាញ់ឪពុកម្ដាយរបស់លោកខ្លាំងណាស់ ដោយកាលពីឪពុករបស់លោកនៅមានជី..វិ..ត ករុណា ពេជ្រមើលថែទាំឪពុកបានយ៉ាងល្អ
ហើយក្រោយពេលដែលឪពុករបស់លោកបានលាចាកលោកធ្វើអោយចិត្តរបស់លោកពិតជាសោកស្ដាយអ្នកមានគុណខ្លាំងណាស់ ហើយលោកក៏បានធ្វើពិធីបុណ្យស..ពរបស់ឪពុកលោកដោយចំនាយប្រាក់យ៉ាងច្រើនរហូតទៅដល់ខ្ទង់១០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីបុណ្យស..ពជូនឪពុកជាលើកចុងក្រោយ។
ដោយឡែកក្រោយពេលឪពុករបស់លោកបានលាចាកលោកទៅ ករុណា ពេជ្រដែលជាតារាចម្រៀងនិងជាថៅកែអចលទ្រព្យមានដីយ៉ាងច្រើននោះ បានប្រកាសលក់ដីរបស់គាត់ជាបន្ទាន់ដើម្បីប្រមូលប្រាក់យកទៅប្រទេសបារាំងមើលម្ដាយឈឺនៅទីនោះនិងដើរលំហែកាយខ្លះផងដែរ។
ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះករុណា ពេជ្រក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់លោកដោយរៀបរាប់ថា
តោះ… បងប្អូនម្តុំព្រែកប..ង្កង ឆ្លងដងស្វា..យជ្រុំ 10នាទី ចុះពីថ្នល់ជាតិ 200m លើផ្លូវបេតុងហ្មង ក្បា..លដី 21m ទំហំជាង 1000 ការ៉េ… បងប្អូនមានបំណងទិញធ្វើឃ្លាំង រឺ ផ្ទះវីឡា ល្វែង អី
ធានាស្រួលរស់នៅ រកសុី កប់សារី ហ្មង … ហេហេហេ… បើបងប្អូនចាប់អារម្មណ៏ ឆាតសួរបាន លឺថា ម្ចាស់ចង់លក់ ប្រញាប់យកលុយទៅសួរសុខម្តាយនៅស្រុកបារាំង។
ឆ្លៀតក្នុងពេលនោះករុណា ពេជ្រក៏បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅព្រឹកថ្ងៃ២៤ដដែលនោះដោយលោកបានរៀបរាប់ថា
លោកលក់ដីដើម្បីបានលុយខ្លះយកទៅមើលថែម្ដាយឈឺនៅបារាំង ខណៈការហោះហើរអាចនឹងឆាប់ៗខាងមុខនេះ
ដ្បិតលោកត្រូវធ្វើតេស្ដទិដ្ឋាការនៅថ្ងៃទី០២ ខែធ្នូ នេះហើយ។ ប្រសិនជាជាប់ លោកនឹងអាចចេញទៅនៅកំឡុងខែធ្នូខាងមុខនេះតែម្ដង ។