ព័ត៌មាន
ជុំវិញទំនាក់ទំនងស្នេហារវាងកំពូលតារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មសាន់ដេ នាយចឺមជាមួយនិងនារីកូនមួយរូបស្រស់ឈ្មោះ សេង សុខឃីម
ប្រហែលជាប្រិយមិត្តអ្នកអានបានជ្រាបហើយនៅទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរវាងអ្នកទាំងពីរដែលបានបង្ហាញភាពផ្អែលល្ហែមជាមួយគ្នាជាបន្តបន្ទាប់លើបណ្ដាញសង្គមហ្វេបុករបស់ពួកគេ។
ដោយឡែកដោយសារតែមានមហាជនជាច្រើនចាប់អារម្មណ៍ទៅលើសង្សារថ្មីរបស់នាយចឺម ទើបមានជនខិលខួចបានប..ង្កើតគណនីហ្វេបុកក្លែ..ង..ក្លា..យដោយដាក់ឈ្មោះដូចទៅនិងគណនីសង្សាររបស់នាយចឺម ហើយដើរឆាតបោកលុយគេ។
ឃើញបែបនេះទើបអ្នកនាង សេង សុខឃីមកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនាងបានឡាយវីដេអូនិយាយរឿងទាំងអស់នោះ ដោយ សេង សុខឃីមប្រាប់ថាអ្នកប..ង្កើតគណនីក្លែ..ង..ក្លា..យនោះបានដើរយករូបភាពចាស់ៗរបស់នាងមកផុសឡើងវិញ
ជាពិសេសវាដើរយកវីដេអូចាស់ៗរបស់នាងមកធ្វើការឡាយឡើងវិញ ដើម្បីអោយមហាជនខ្លះជឿថាគណនីនោះជាគណនីរបស់នាង។
សេង សុខឃីមក៏បានបន្ថែមទៀតថាបើឃើញមុខវាផ្ទាល់វិញចាប់ទះកណ្ដាលមុខម៉ង។ដូច្នេះចង់ជ្រាបព័ត៌មាននេះអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖