ព័ត៌មាន
ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើក
ជុំវិញការបញ្ចេញMVជាផ្លូវការនៃបទចម្រៀង វីរនារីរបស់កញ្ញា ទេព បូព្រឹក្សកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ។
គ្រាន់តែបទចម្រៀងវីរនារីរបស់កញ្ញា ទេព បូព្រឹក្សចេញមិនទាន់បានប៉ុន្មានផងស្រាប់តែផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងអ្នករស់នៅក្នុងស្រុកនិងក្រៅស្រុក ហើយក៏ផ្អើលដល់តារាៗជាច្រើនដួងចូលរួមក្នុងពិធីសម្ពោធបទវីរនារីនេះផងដែរ។
ដោយឡែកមានមហាជនខ្លះប្រហែលជាមិនបានដឹងនោះទេថាឈុតសំលៀកបំពាក់ដែលទេព បូព្រឹក្សស្លៀកពាក់នៅក្នុងបទវីរនារីគឺជាការច្នៃប្រឌិតដោយលោក ឯម រៀម។
ក្នុងនោះតាមរយៈទំព័រហ្វេបុក EM RIEM Artist/ឯម រៀមបានប្រាប់អោយដឹងបែបនេះថា ឯម រៀម ឆ្នៃម៉ូតក្នុង MV #វីរនារី #topofthelady នៃ Queen ទេព បូព្រឹក្ស សូមជួយ Share ម្នាក់១ជាការលើកទឹកចិត្តសម្រាប់ពួកយើងជាសិល្បះករ។