ព័ត៌មាន
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ កូនស្រីរបស់តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស តារាចម្រៀង សុន ស្រីពេជ្រ
បានបង្ហោះសារដែលពុកម៉ែបងប្អូនបានជួយជាថវិការដល់ឪពុករបស់នាង ក្រោយពេលដឹងថាគាត់កំពុងជួបការលំបាកនិងមានជីវភាពខ្សត់ខ្សោយ។ក្នុងនោះសុន ស្រីពេជ្របានរៀបរាប់ថា
រយះពេល3ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$ នេះជាក្តីស្រលាញ់
របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនាងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ អីលូវលោកមានវ័យចាស់ជរានិងមានជំងឺប្រចាំកាយផង
ហើយលោកឪពុកនាងខ្ញុំបានជួបជាមួយកិច្ចសម្ភាសន៍ផេកសិល្បៈករ កម្ពុជារបស់លោក អុឹម ជីវ៉ា កន្លងថ្មីៗ ដោយមានបងប្អូនខ្មែរនៅស្រលាញ់ គោរព
និងចង់ដឹងពីសុខទុក្ខរបស់គាត់និងបាត់មុខរយះពេលច្រើនឆ្នាំដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់នាងខ្ញុំដើម្បីជូនថវិការតិច ច្រើនក្តីដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ
ហើយប្រសិនបើពុកម៉ែបងប្អូនចង់ជួយថវិការដល់លោកឪពុកនាងខ្ញុំគឺតាមរយះលេខអេប៊ីនេះ ABA 000475580 sun pich អេស៊ីលីដា 09000217391517 Son makara ( បញ្ជាក់ជាកុងក្មួយ )
លេខទូរស័ព្ទ 016573537 / 085939444 ជាចុងក្រោយនាងខ្ញុំអរគុណនូវទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសសូមជួបតែសេចក្តីសុខ សុខភាពល្អ ឈ្នះអស់រោគាទាំងឡាយ និងជោគជ័យគ្រប់ភារះកិច្ច។