ព័ត៌មាន
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ មានគណនីហ្វេបុកមួយឈ្មោះ Sarim Chhun បានបង្ហោះសារទាំងក្រៀមក្រំថា
សល់៣ថ្ងៃប្រលងឆមាស ដាច់ចិត្តច..ង..កស..ម្លា..ប់ខ្លួ..នព្រោះដឹងថាមិនអាចយកចំណាត់ថ្នាក់ល្អបាន។
ឪពុកម្តាយអាណិតស្រណោះកូនស្ទើរក្ស័យដោយមិននឹកស្មានថាកូនជាទីស្រឡាញ់គិតខ្លីយ៉ាងដូច្នេះ។
លុះមកដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១បងប្រុស Sarim Chhunក៏បានបង្ហោះសារបន្ថែមទៀតថា
" ស្តាយណាស់បើបងមកលឿនប្រហែលជាប្អូនមិនស្លា..ប់ទេ តែពេលនោះម៉ូតូធូរ គឺបងត្រូវចំណាយពេលយូរបន្តិចដើម្បីទៅបូមកង់ម៉ូតូនៅទីឆ្ងាយ
ពេលមកដល់ផ្ទះមិនបានដឹងថាមានអ្វីកើតឡើងទេ តែឆ្ងល់ណាស់ហេតុអីប្អូនមិនហូបបាយ ដែលបានទិញទុកឲ្យ ស្រាប់តែរំពេចនោះ
ខ្ញុំបានជួបហេតុការណ៍ដ៏ភ័យរ..ន្ធ..ត់ តកស្លុតយ៉ាងក្រៃលែង ហើយខ្ញុំរត់ឡើងដើមឈើដើម្បីស្រាយចំណង និង ដាក់ប្អូនចុះមកពីដើមឈើ ខ្ញុំភ័យ
ខ្ញុំស្រែកទាំងតកស្តុករ..ន្ធ..ត់ក្រៃលែង តែអ្វីៗបានហួសអស់ទៅហើយ សល់តែសំលេងសោកសៅ និងក្តីអាណិតស្រណោះតែ ប៉ុណ្ណោះ " ខ្ញុំបានលឺក្មួយរៀបរាប់រឿងនេះខ្ញុំអាណិតក្មួយណាស់ ហើយនេះជា Videoនៃរឿងទាំងនេះ។
គួរបញ្ជាក់ដែរថាក្មេងប្រុសដែលសម្រេចចិត្តគិតខ្លីខាងលើគាត់មានឈ្មោះ សៅ ខេវិន អាយុ ១៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេលបានទទួលមរណៈភាពនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ តែក្នុងវីដេអូដែលបងរបស់គាត់បង្ហោះគឺដាក់ខែច្រលំទៅជាខែកញ្ញាវិញ។ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖