ព័ត៌មាន
នៅថ្ងៃទី០៣នៃពិធីបុណ្យអុំទូកត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ លោក ស្ដេចហ្គេមបានជិះរថយន្តសេរីទំនើបរបស់លោកដើម្បីទៅដើរលេងនៅមុខវាំងហើយក៏បានចុះទៅហូបនំបញ្ចុកហើយក៏ចតឡានចោលនៅក្បែរដងផ្លូវបំពានទៅនឹងការកំណត់នៃច្បា..ប់ច..រា..ចរណ៍ចំពោះអ្នកចតយានជំនិះ។
លុះក្រោយពេលហូបនំបញ្ចុករួចមក លោកក៏បានធ្វើដំណើរមកដល់ឡានរបស់លោកវិញស្រាប់តែឃើញឡានត្រូវអាជ្ញាធរយកសោរមកចា..ក់ជាប់។
ឃើញបែបនេះទើបលោកស្ដេចហ្គេមបានលើកឡើងនៅលើបណ្ដាញសង្គមហ្វេបុករបស់លោកលក្ខណៈបែបនកំប្លែងថា
សុីនំបញ្ចុកហើយ អស់ 4000រៀល ឡានចតចោល អស់ ....(អស់តិចទេ) បានស្គាល់ស្ដេចហ្គេមយោង មុខវាំងយើងហ្នឹងហើយ។
គួរបញ្ជាក់ដែរថាអ្នកបើកបរហាមចត ឬឈប់នៅកន្លែងមួយចំនួនដូចខាងក្រោម៖ - លើទ្រូងផ្លូវ ចិញ្ចើមផ្លូវទុកសម្រាប់អ្នកថ្មើរជើង និងក្នុងចន្លោះតិចជាងប្រាំម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើង ឬនៅលើគំនូសនេះ ឬនៅលើផ្លូវសម្រាប់អ្នកថ្មើរជើង។
– កន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចតនៃយានប្រភេទខ្លះ – នៅជិតបង្គោលភ្លើងសញ្ញាច..រា..ចរណ៍ ឬផ្លាកសញ្ញាច..រា..ចរណ៍ដែលធ្វើឲ្យបាំងភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាទាំងនេះបាន។
– នៅគ្រប់កន្លែងដែលរាំងស្ទះដល់ច្រកចេញចូល ការចត ឬការឈប់របស់យានដទៃទៀត – លើស្ពាន លើផ្លូវក្រោមដី លើផ្លូវរូង ផ្លូវប្រស..ព្វ លើផ្លូវកាត់ផ្លូវរថភ្លើង លើផ្លូវក្នុងរង្វង់មូល ផ្លូវកោងខ្លាំង ឬផ្លូវចោតខ្លាំង ដែលមិនអាចមើលឃើញយានផ្សេងទៀតពីចម្ងាយបាន។
– ជាពីរជួរទន្ទឹមគ្នា – លើទ្រូងផ្លូវមុខច្រកចេញចូលផ្ទះឯកជន លើកលែងតែយានជារបស់ម្ចាស់ផ្ទះដែលជាកម្មសិទ្ធតែមួយ – កន្លែងដែលមានសញ្ញាហាមឈប់ ឬចត និង- ផ្លូវប្រស..ព្វឬផ្លូវបត់ ជាដើម។ គួរបញ្ជាក់ថាចំណុចទាំងនេះ គ្រាន់ជាចំណុចខ្លះៗក្នុងមាត្រា២៣ ស្ដីពីការឈប់ និងចតនៅលើផ្លូវថ្នល់ប៉ុណ្ណោះ៕