ព័ត៌មាន
មួយរយៈពេលកន្លងមកនេះប្រហែលជាប្រិយមិត្តអ្នកអានបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកជុំវិញតារាកំប្លែងជើងចាស់តាស៊ីស ប្រកាសលក់ផ្ទះរបស់គាត់ ដើម្បីយកលុយទៅសងបំណុលគេ។
ក្រោយពីបានជ្រាបនៅព័ត៌មាននេះទើបមានមហាជនជាច្រើនដែលអាណិតនិងស្រលាញ់លោកតាស៊ីស
បើទោះបីជាគាត់មិនបានលើកដៃសូមលុយមហាជន តែដោយក្ដីអាណិតនិងស្រលាញ់លោកតា ទើបមហាជនមួយចំនួនបានជួយជាប្រាក់ដល់លោកតាស៊ីសតាមលទ្ធភាពដែលអាចជួយទៅបាន។
ដោយឡែកក្រោយមក ស្រាប់តែកូនស្រីរបស់លោកតាស៊ីស តារាចម្រៀង សុន ស្រីពេជ្រ ស្រាប់តែបានប្រកាសលើបណ្ដាញសង្គមហ្វេបុករបស់នាងថាឈប់លក់ផ្ទះវិញហើយ ក្រោមហេតុផលមួយនេះ។
ដោយអ្នកនាង សុន ស្រីពេជ្ររៀបរាប់ច្បាស់ៗថា ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ
ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ
ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់
សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ ។