ព័ត៌មាន
ជុំវិញរឿងរ៉ាវដែលតារាសម្ដែង សឿ សុធារ៉ាបានជំពាក់លុយតារាសម្ដែង សូ ដានីតា ប្រមាណជាជិត៤ម៉ឺនដុល្លា ហើយមិនសង ដោយក្ដៅចិត្តពេកទើប តារាសម្ដែង សូ ដានីតាក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់នាងដោយរៀបរាប់ថា
នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿរ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង
ដីការ កោះហៅ រឺ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូ..លី..ស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ
ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណតអ្នកនាងប្អូន។
ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់ស្វាមីអ្នកនាង សូ ដានីតាវិញ ក្រោយឃើញសឿ សុធារ៉ា
គេចវេះមិនព្រមសងប្រាក់ភរិយារបស់គាត់បែបនេះទើបនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១គាត់ក៏បានបង្ហោះសារដាក់ចំៗទៅកាន់សឿ សុធារ៉ាថា
ស្រួលម៉េស ជំពាក់លុយគេហើយ មកប្រាប់ថាលែមានលទ្ធភាពសងគេនិង សំខាន់មិន តប មិនរវល់ និងម្ចាស់បំលុយសោះម៉ង
ធ្វើចឹងដូចជាមើលងាយ ពេកទេដឹង ឬទាល់តែប៉ូលេសទៅចាប់ ដេកក្នុងប៉ុសប៉ូលេសមួយយប់ដូចលើកមុនទៀតទើប ព្រមសងលុយ??