អស់ទាស់មួយសំណួរចាក់ដោតរបស់អាចារ្យធំសួរទៅកាន់ ឯកឧត្ដម ម៉ៅ ធនិន ឯកឧត្ដមឆ្លើយទាំងញញឹមតបទៅអាចារ្យធំវិញថា...(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេបុក បេះដូងកំពតបានបង្ហោះព័ត៌មាននៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយរៀបរាប់ថា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបន្តទទួលជួបសំណេះសំណាលជាមួយ សប្បុរសជនដែលបាន ចូលរួមផ្ដល់ស្បៀងជូនរដ្ឋបាលខេត្ត សម្រាប់ប្រេីប្រាស់ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានផ្តល់នូវអង្ករ ចំនួន ២០តោន ត្រីខ ចំនួន ១០០កេស មី ចំនួន ១០០កេស និងទឹកស៊ីអ៊ីវ ចំនួន ៥៥យួរ ដល់រដ្ឋបាលខេត្តកំពត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅក្នុងពិធីនោះយើងបានឃើញលោកអាចារ្យធំ នគររាជបានទៅចូលរួមដែរព្រមទាំងបានសួរសំណួរយ៉ាងចា..ក់ដោតទៅកាន់ ឯកឧត្ដម ម៉ៅ ធនិន ដោយអាចារ្យធំសួរថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណសម្រាប់វីរៈភាព សម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់តែងតែ រត់មករកឪពុកម្ដាយ មេខេត្តដើម្បីសូមអន្តរាគមន៍នៅវិវាទណាមួយ រឿងកើតទុក្ខមិនសុខចិត្តណាមួយទៀត ឃើញថាវេទិកាសារធារណៈដែលឯកឧត្ដមអភិបាល លោកបានធ្វើដើម្បីជួបផ្ទាល់ជាមួយនិងប្រជាពលរដ្ឋ បញ្ហាវិវាទ ជាមួយនិងឪពុកម្ដាយ ឃើញថាទទួលបានការសារទរ ចំណាត់ការនៃការដោះក្រៅប្រពន្ធតុ..លា..ការនេះ ទទួលបានការគាំទ្រនិងមានប្រសិទ្ធភាព ជាជំហ៊ានបឋមមួយ តើយន្តការនេះក្រៅអំពីរដ្ឋបាលខេត្ត តើមានរដ្ឋបាលស្រុកនីមួយៗនៅក្នុងខេត្តកំពត អាចនិងប្រារព្ធឫប..ង្កើតនៅវេទិការនេះជូនដល់មូលដ្ឋានក្នុងដែនសមត្ថកិច្ច រដ្ឋបាលក្នុងស្រុកនីមួយៗបន្ថែមទៀតឫអត់បង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះ ឯកឧត្ដម ម៉ៅ ធនិនក៏ឆ្លើយទាំងញញឹមទៅកាន់អាចារ្យធំ នគររាជវិញថា ការងារនេះបងសូមជម្រាបជូនថា យន្តការនេះគឺជាវេទិការសារធារណៈ ដែលដាក់ចេញពីរាជរដ្ឋាភិបាល ដើម្បីអោយថ្នាក់ក្រោមជាតិ យើងធ្វើការដោះស្រាយជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យន្តការនេះមិនមែនមានសម្រាប់តែខេត្តទេ គឺយើងមានយន្តការតាំងពីថ្នាក់ឃុំ ថ្នាក់ស្រុកមក។ យន្តការនៅក្នុងខេត្តនេះ បងបានអនុវត្តន៍កន្លងមកនេះបងបានចែកចេញជាបី ទីមួយកាលណាមានទំនាស់ត្រូវដាក់ទៅលោកមេឃុំ អ៊ីចឹងកាលណាលោកមេឃុំ លោកបានដោះស្រាយ ជួនកាលអំណាចរបស់លោក សិទ្ធិរបស់លោកមិនគ្រប់ មិនអាចបញ្ចប់បញ្ហានេះបានលោកត្រូវរុញមកថ្នាក់ស្រុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលរុញមកថ្នាក់ស្រុកកម្រិតស្រុកពេលខ្លះលោកដោះមិនចប់ លោកត្រូវរុញមកថ្នាក់ខេត្ត អ៊ីចឹងត្រូវបញ្ចប់ពីបង។ ប៉ុន្តែយន្តការរបស់បងនេះបងបាន បែងចែកចេញជាពីរតំណាក់ បើសិនជារបាយការណ៍គ្រប់គ្រាន់ពីស្រុកមក ហើយបងត្រូវបញ្ចប់បាននៅថ្នាក់ខេត្ត គឺបងបញ្ចប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើរឿងខ្លះវាមិនអាចបញ្ចប់បានហើយត្រូវការសាក្សី ភស្តុតាំងបងនិងវិលចុះទៅឃុំវិញ ប៉ុន្តែបងជាអ្នកចុះទៅ។ ពេលដែលយើងចុះទៅដល់ឃុំយើងត្រូវហៅចាស់ទុំ ព្រឹទ្ធាចារ្យដែលជាសាក្សីរស់នៅលើចំណុចទីតាំងទំនាស់ទាំងអស់ ទាំងសងខាង យកមកធ្វើការសម្របសម្រួលគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពេលនោះយើងលើកទាំងអស់គ្នាហើយ។ រឿងពិតបងប្រាប់ថានៅតែជារឿងពិត ចឹងអ្នកខូចអ្នកខុសគឺនៅពេលដែលជួប ជុំជាមួយអ្នកដែលគេដឹងលឺរឿងរ៉ាវទាំងអស់នេះមក គឺមិនអាចឆ្លើយតបបានទេ ឆ្លើយមិនរួចទេ អ៊ីចឹងនៅពេលឆ្លើយមិនរួចយើងនិងសួរហើយថាតើអ្វីដែលគាត់និងហេតុផលរឿងរ៉ាវដែលកើតឡើង ដែលផ្ដើមចេញនេះ ដោយសារស្អី? ទីមួយដោយសារតែសេចក្ដីក្រ ទីពីរគឺដោយសារតែសេចក្ដីស្រេកឃ្លាន ទីបីដោយសារមហិច្ឆតា តែបើជាគំណិតនៃយន្តការរបស់បង បើសូមគេហូប អត់គឺសូមមួយឆ្អែត មិនអាចសូមយកទៅធ្វើមានបានទេ។ មិនដែលនរណាម្នាក់សូមអោយទៅធ្វើមានទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះយើងត្រូវយកហេតុផលមកដាក់នៅលើតុ ថាតើកូនក្មួយរបស់យើងដែលមានទំនាស់ផ្ដើមចេញមកនេះ លីដាវលីលំពែង កា..ប់គ្នារបកពេញខ្លួ..ននេះវាផ្ដើមចេញមកពីអី? អានិងយើងសិក្សាភ្លាមដឹងហើយ ហើយពេលនិងត្រូវចប់ហើយអត់មានអីត្រូវលាក់លៀមទៀតទេ គឺនៅកណ្ដាលវាចឹងម៉ង អត់មានអីទៅទៀត ប៉ុន្តែគ្រាន់តែបងប្រាប់ថា ក្នុងការដោះក្ដីអ្នកដែលមានសុភវិនិច្ឆ័យ ហើយមានតួនាទីក្នុងការវិនិច្ឆ័យរឿង គឺកុំអោយលំអៀង។ដូច្នេះដើម្បីកាន់តែជ្រាបច្បាស់ថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖