ព័ត៌មាន
មួយរយៈពេលកន្លងមកនេះព័ត៌មានទាក់ទងនិងគូស្នេហ៍ថ្មីរបស់នាយចឺមដែលជាស្រ្ដីមេម៉ាយកូនមួយកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុក
ពីព្រោះឃើញថានាយចឺមជាមួយសង្សារថ្មីរូបនេះហាក់បង្ហាញភាពផ្អែមល្ហែមខ្លាំងមែនទែននៅលើបណ្ដាញសង្គមខុសប្លែកពីសង្សារមុនៗដែលនាយចឺមហាក់ដូចជាមិនបើកចំហនិងបង្ហាញភាពផ្អែមល្ហែមខ្លាំងបែបនេះនោះទេ។
ដោយឡែកក្រោយពេលសាងភាពផ្អែមល្ហែមជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ស្រាប់នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ សង្សារថ្មីរបស់នាយចឺមក៏បានបង្ហោះវីដេអូចម្រៀងមួយរបស់នាយចឺមនិងប្រាប់ថា
កាលនុងគេsadរឿងគេ ខ្ញុំប្រាប់ថាផ្អាកsadសិនថតMV អ្នកដឹងរឿងបានដឹងធុញ ថាទ្រាំណាស់រាល់ថ្ងៃនិង។