ព័ត៌មាន
តារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មសាន់ដេលោក ខាន់ ជេមស៌បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងភរិយារបស់លោកឈ្មោះ
អ្នកស្រី សុខ សុចិន្ដាប្រមាណជាជាង២០ឆ្នាំកន្លងមកហើយ ដោយមានចំណង់ដៃកូនស្រីប្រុសចំនួន០៤នាក់សុទ្ធតែសង្ហាៗនិងស្រស់ស្អាត មុខមាត់គួរអោយស្រលាញ់។
ដោយឡែកតារាចម្រៀងដ៏ល្បីរូបនេះកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅនេះបានទម្លាយរូបភាពកូនស្រីរបស់លោកដែលមានឈ្មោះ ជេមស៌ លក្ខណា
ដែលនាងមានវ័យ១៧ឆ្នាំក្នុងឆ្នាំ២០២១នេះ ជាមួយរូបភាពពេលនាងនៅតូចនិងពេលនាងធំ ហើយលោក ខាន់ ជេមស៌ម្ចាស់បទ ស្ដាយក្រោយ ក៏បានរៀបរាប់នៅពាក្យមួយម៉ាត់យ៉ាងខ្លីថា កាលកូននៅតូច VS កូនធំ។
គួរបញ្ជាក់ដែរថាកូនស្រីច្បងរបស់លោក ខាន់ ជេមស៌ពិតជាមានរូបសម្រស់ស្រស់ស្អាតណាស់ ជាពិសេសស្ដាយតែងខ្លួ..នរបស់នាង
មានលក្ខណៈទៅរកយុវវ័យខាងប៉ែកអាមេរិក និងអឺរ៉ុបជាដើម។ល។ដូច្នេះចង់ជ្រាបច្បាស់តើសម្រស់កូនស្រីច្បងរបស់លោក ខាន់ ជេមស៌ស្រស់ស្អាតកម្រិតណានោះសូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖