ព័ត៌មាន
នៅវេលារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះលោកចាងហ្វាងកាសែត សាន ប៊ុនធឿនដែលត្រូវបានបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកដាក់រហ័សនាមថាជា បណ្ឌិត អាបេសេ បានឡាយវីដេអូនៃកិច្ចសំភាសន៍ជាមួយនិងជំទាវឧកញ៉ា លី សុីដេត។
ក្នុងការឡាយវីដេអូនេះលោកសាន ប៊ុន ធឿនបានសរសេរCaptionនៅខាងលើវីដេអូនៃកិច្ចសំភាសន៍នោះថា
09/11/2021ផ្សាយផ្ទាល់: ជំទាវឧកញ៉ា លី សុីដេត ជាម្ចាស់កម្មសិទ្ធិកាន់កា..ប់ដីប្លង់រឹងត្រង់ចំណុចភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ស្រាប់តែថ្មីៗនេះលោកផ្កាយពីរ សៅ សុផល ជានាយទាហានជើងទឹកមកវាតទីយកចំណីដីមាត់ព្រែកទំហំ១០ហិតា ចា..ក់ខឿនធ្វើរបងហ៊ុមព័ទ្ធយកធ្វើជាសម្បត្តិរដ្ឋរឺក៏ធ្វើជាសម្បត្តិឯកជន?
សូមលោកផ្កាយពីរលោក សៅ សុផល ជួយបកស្រាយផង។តើលោកឯកឧត្តម ម៉ៅ ធនិន អាចប្រើកំដាប់ដៃដែកបំបែ..ករឿងក្ដីនេះបានទេ?មហាជនរង់ចាំដំណឹងនេះ។
ដោយឡែកក្នុងកិច្ចសំភាសន៍នោះលោក សាន ប៊ុនធឿនបានចោ..ទសំណួរសួរទៅកាន់ឯកឧត្តម ម៉ៅ ធនិនដែលជាអភិបាលខេត្តកំពត ដែលត្រូវបានមហាជនដាក់រហ័សនាមថាជាប៉ាវចិនទី០២ ដោយសួរបែបនេះថា
តើរឿងមួយនេះឯកឧត្តម ម៉ៅ ធនិន តើឯកឧត្តមហ៊ានប្រើ តើឯកឧត្តម អភិបាលខេត្តថ្មី ឯកឧត្តមប្រជាប្រិយភាព តើឯកឧត្តម ម៉ៅ ធនិន ហ៊ានប្រើកណ្ដាប់ដៃដែក បំបែ..កសំណុំរឿងនេះដែរឫទេ?
សូម្បីតែចៅហ្វា..យស្រុកទឹកឈូ ក៏អត់ហ៊ានក្អក ជាមួយនិងលោកផ្កាយពីរនិងទេ តើលោកអភិបាលខេត្តចាស់ជា តាអីនិងក៏អត់ហ៊ានក្អកអីដែរ ឫក៏មហាជនគាត់លើកឡើងថា
ឯកឧត្តម ម៉ៅ ធនិនហ៊ានដោះតែរឿង តូចតាច រឿងគ្រួសារ កូនវ៉ៃម្ដាយ ម្ដាយវ៉ៃកូន ឫក៏ខ្សែគ្រាក់ៗ ប៉ះផ្កាយពីរ ប៉ះផ្កាយបី តើឯកឧត្តម ម៉ៅ ធនិន ហ៊ានប្រើកណ្ដាប់ដៃ ដែកបំបែ..កសំណុំរឿងនេះ ឫចា..ក់ដៃមាត់ព្រែកជាការលើកឡើង ដើម្បីបញ្ជាក់អោយកាន់តែច្បាស់គឺខ្ញុំធ្វើកិច្ចសំភាសន៍ផ្ទាល់តែម្ដង។