ព័ត៌មាន
មួយរយៈពេលកន្លងមកនេះមានព័ត៌មានលេចលឺមកថាកំពូលតារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មដ៏ធំបំផុតនៅស្រុកខ្មែរគឺផលិតកម្មហង្សមាស លោក ខេមរៈសិរីមន្តកំពុងតែមានបំណង់ចាកចេញពីផលិតកម្មនោះ
ដើម្បីទៅជ្រកនៅក្នុងផលិតកម្មផ្សេង តែផលិតផ្សេងនោះមិនទាន់មានប្រភពទម្លាយនៅឡើយទេថាផលិតកម្មអ្វីដែលលោកខេមរៈសិរីមន្តត្រូវទៅបន្តអាជីពជាអ្នកចម្រៀងនៅទីនោះ។
ក៏ប៉ុន្តែបន្ទាប់ពីល្បីរឿងចាកចេញពីហង្សមាសហើយទៅជ្រកក្រោមផលិតកម្មផ្សេងនោះ ត្រូវបានលោកខេមរៈសិរីមន្តកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះបានចេញមកទម្លាយបែបនេះថា
សំណួរសួរថាតើខ្ញុំអាចនិងចាកចេញពីហង្សមាសដែរឫទេគឺខ្ញុំសូមឆ្លើយថា ក្នុងពេលបច្ចុប្បន្ននេះគឺខ្ញុំនៅកិច្ចសន្យាជាប់កុងត្រាជាមួយផលិតកម្មហង្សមាស ទម្លាប់របស់ខ្ញុំ គឺខ្ញុំធ្វើការកន្លែងណា
គឺខ្ញុំតែងតែបំពេញ ភារៈកិច្ចរបស់ខ្ញុំអោយបានល្អ មិនអោយមានការធ្វេប្រហែសនោះទេ យកចិត្តទុកដាក់និងការងារ ស្រលាញ់ការងារ ត្រង់ថាពេលដែលផុតកុងត្រាទៅ
វាមានរឿងអីកើតឡើង ឫក៏យើងត្រូវទៅណា ឫក៏នៅកន្លែងដដែលយ៉ាងណា ពេលទៅមុខយើងមិនអាចមើលឃើញទេ។ ទាំងខ្ញុំទាំងគេមិនអាចមើលឃើញពេលវេលាទៅមុខនោះទេ
ប៉ុន្តែអ្វីដែលយើងអាចដឹងត្រឹមថា យើងធ្វើការអោយអ្នកណា នៅក្នុងពេលវេលាយើងនៅក្នុងកិច្ចសន្យាជាមួយគេគឺយើងត្រូវធ្វើអោយបានល្អបំផុត។ ធ្វើអីកុំអោយខុសទៅនិងក្រមសីលធម៌ និងនី..តិ..វិ..ធីច្បា..ប់។
តាប៉ុណ្ណឹងពេលយើងទៅណាក៏យើងមានក្តីសុខដែរ ទម្លាប់របស់ខ្ញុំគឺចឹងធ្វើការអោយអ្នកណាគឺ ថាអោយអស់ពីលទ្ធភាព ប្រឹងប្រែង ហើយអោយខ្ញុំសន្យា
ថាអោយខ្ញុំត្រូវទៅនៅណា ទៅណាមកណី ព្រោះជី..វិ..តខ្ញុំនៅវែងឆ្ងាយណាស់។ ដូច្នេះខ្ញុំមិនអាចសន្យាទុកមុនបាននោះទេ ប៉ុន្តែគ្រាន់តែខ្ញុំ មើលមិនឃើញចឹងគឺបណ្ដោយទៅតាមពេលវេលា។ដូច្នេះចង់ជ្រាបអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖