ព័ត៌មាន
លោក ខាន់ ជេមស៌ដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មសាន់ដេរ មួយរយៈពេលចុងក្រោយនេះ ហាក់មានភាពជោគជ័យខ្លាំងនៅក្នុងមុខរបររកស៊ីរបស់លោកគឺមុខរបរអចលទ្រព្យលក់ដីឡូតិ៍ដែលធ្វើអោយលោកអាចរកប្រាក់បានក្នុងចំនួនដ៏ច្រើន។
ដោយឡែកងាកក្រឡេកទៅមើលជីវីតឯកជនរបស់តារាចម្រៀងលោក ខាន់ ជេមស៌វិញពីមួយថ្ងៃទៅមួយថ្ងៃជី..វិ..តគ្រួសាររបស់លោក
ពោរពេញទៅដោយសុភមង្គល រស់នៅយ៉ាងមានក្ដីសុខ និងមានចំណង់ដៃកូនស្រីប្រុសរហូតទៅដល់០៤នាក់ឯណោះបន្ទាប់ពីចាប់ដៃកសាងគ្រួសារប្រមាណជា២០ឆ្នាំកន្លងមកនេះ។
ហើយនៅថ្ងៃនេះផងដែរទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ខាន់ ជេមស៌ក៏បានបង្ហោះវីដេអូមួយអមមកជាមួយនិងបទចម្រៀងដ៏សែនពិរោះរណ្ដំចិត្ត
ហើយលោកខាន់ ជេមស៌ក៏បានសរសេរCaptionពីលើវីដេអូរបស់លោកដែលបង្ហោះនោះថា
សុភមង្គលនិមលនិងបងច..ង..ក្រងដោយក្តីស្រឡាញ់មិនមែនកើតចេញពីលុយ តែឥឡូវកូន៤ហើយបើអត់លុយមិនស្រួលខ្លួ..នទេម៉ែវា។