ព័ត៌មាន
អ្នកនាង ចន ច័ន្ទលក្ខិណាដែលជាប្រធានសមាគមន៍សិល្បៈករកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេបុករបស់នាងទាំងក្រៀមក្រំបែបនេះក្រោយពេលទទួលដំណឹងថាលោកជំទាវ កែវ មន្ថា ជាតារាភាពយន្ត និង តារាចម្រៀងតាំងពី ទស្សវត្ស ៦០ និង ៧០ និងជាម្ចាស់បទ "ខ្យល់កំពូលភ្នំ"បានទទួលមរណៈភាព។
ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណាបានរៀបរាប់ថា នាងខ្ញុំរ..ន្ធ..ត់ចិត្តណាស់ដោយបានទទួលតំណឹងថា លោកជំទាវ កែវ មន្ថា ជាតារាភាពយន្ត និង តារាចម្រៀងតាំងពី ទស្សវត្ស ៦០ និង ៧០ និងជាម្ចាស់បទ "ខ្យល់កំពូលភ្នំ"
បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ ។ ការបា..ត់..ប..ង់នេះគឺបង្ហាញពីការបា..ត់..ប..ង់សិល្បការនីដ៏ឆ្នើមរបស់កូនខ្មែរតាំងពី ជំនាន់ទស្សវត្ស ៦០ និង ៧០
ដោយបទចម្រៀងនិងការសម្ដែងរបស់លោកជំទាវ គឺស្ថិតក្នុងក្រអៅបេះដូងកូនខ្មែរជំនាន់ក្រោយគ្រប់ៗរូប សូមវិញ្ញាណក្ខន្ធលោកជំទាវបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។