ព័ត៌មាន
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេមើលទៅនៅនាយចយដែលជាតារាកំប្លែងនៅក្នុងក្រុមរបស់នាយក្រឹម ដោយមួយរយៈពេលចុងក្រោយនេះយើងមិនសូវបានឃើញគាត់បង្ហាញមុខនៅតាមកម្មវិធីកំប្លែងរបស់ទូរទស្សន៍ទៀតនោះទេ។
បើទោះបីជានាយចយមិនសូវបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ តែគាត់មានភាពជោគជ័យខ្លាំងនៅក្នុងមុខជំនួញរកស៊ីរបស់គាត់ ដោយនាយចយស..ព្វថ្ងៃគឺជាថៅកែលក់ជ្រូកខ្វៃដ៏ល្បីនៅលើបណ្ដាញសង្គមកហ្វេបុក
ដោយជ្រូកខ្វៃរបស់គាត់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជននិងសរសើរថាឆ្ងាញ់ខ្លាំងណាស់ ហូបហើយធានាថាចង់ហូបទៀត។
ដោយកាក់កបនិងមុខរបស់រកស៊ីលក់ជ្រូកខ្វៃព្រមទាំងភរិយាគាត់លក់អនឡាញននៅផលិតផលមួយចំនួនទៀតនោះទើបនាយចយនិងភរិយាអាចរកប្រាក់បានច្រើនពីការលក់នេះ។
ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះនាយចយនិងភរិយាក៏បានធ្វើពិធីបុកគ្រឹះសង់ផ្ទះ។ក្នុងនោះភរិយានាយចយបានប្រាប់អោយដឹងថា
ថ្ងៃទី11ខែ11ឆ្នាំ2021ថ្ងៃលាភថ្ងៃជ័យ សូមអោយកូនចៅជោគជ័យ មានសិរីសួស្តី អ្វីដែរកូនចៅប្រាថ្នាសូមអោយបានសម្រេចដូចបំណង់។