ព័ត៌មាន
ជឿជាក់ថាមហាជនខ្លះប្រហែលជាធ្លាប់បានជ្រាបហើយនៅព័ត៌មានដ៏កក្រើកជុំវិញការស្រលាញ់ភេទដូចគ្នារវាងតារាចម្រៀងកញ្ញាអេននីហ្សាមជាមួយនិងសង្សាររបស់នាងដែលជានារីដូចគ្នា ដោយបើកចំហមិនមានការលាក់លៀមនោះទេកាលពីពេលកន្លងទៅ។
ហើយសម្រាប់កូនស្នេហ៍ស្រីស្រលាញ់ស្រីមួយគូនេះយើងតែងតែឃើញគូស្នេហ៍មួយគូនេះសាងភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមហ្វេបុកប្រៀបដូចស្រមោចនិងស្កអ៊ីចឹងដែរគឺស្រលាញ់គ្នាខ្លាំងណាស់។
ក៏ប៉ុន្តែស្រាប់តែពេលថ្មីៗកន្លងទៅនេះក្នុងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១សង្សាររបស់ម្ចាស់បទ ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ បែរជាបង្ហោះសារមួយនេះទៅកាន់កញ្ញាអេននីហ្សាមថា
សម្តីមួយម៉ាត់ៗមក ឆ្អែតបាយ រស់នៅជាមួយគ្នាយូរហេីយ មានដែលេីកទឹកចិត្តញ៉ុមហេស មានដែលចេះសួរញ៉ុមកេីតអីហេស រស់នៅមួយខ្ញុំពិបាកប្រាប់មក កុំធ្វេីចារឹកចឹង អេន នី។
លុះមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១សង្សាររបស់កញ្ញាអេននីហ្សាមក៏បានស៊ែរបទចម្រៀងមួយហើយសរសេរCaptionពីលើវីដេអូបទចម្រៀងនោះថា បេីគង់នឹងបែ..ក។
ពាក់ពន្ធ័និងការបង្ហោះសារខាងលើទាំងអស់នេះយើងមិនទាន់ដឹងច្បាស់នៅឡើយទេថាគូស្នេហ៍ស្រីស្រលាញ់ស្រីរូបនេះ
បែ..កគ្នាឫក៏នៅបន្តស្នេហាដូចដើមពីព្រោះភាគីដែលបង្ហោះមិនបានបញ្ជាក់ច្បាស់នោះទេ។ដូច្នេះប្រសិនបើមានព័ត៌មានលំអិតបែបណាទៀតនោះយើងខ្ញុំនិងUpdateព័ត៌មានបន្ថែមជូនប្រិយមិត្តអ្នកអាន។