ព័ត៌មាន
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ លោកស្រី ទ្រីដាណាបាននាំយកថវិការទៅឧបត្ថម្ភដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងចំនួនទឹកប្រាក់ដ៏ច្រើន។
ក្នុងនោះលោកស្រី ទ្រីដាណាបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេបុករបស់លោកស្រី ដោយប្រាប់យ៉ាងដូច្នេះថា
ថ្ងៃនេះ នាំថវិកា 25000$ ឧបត្ថម្ភដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់
ក្នុងនោះ 15000$ ជូនដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ ដែលទាត់ចូលទីគេ ៣គ្រា..ប់ ហើយឈ្នះគេទៀត
និង 10000$ ជូនសហព័ន្ធ សម្រាប់កម្លាំងចិត្តលើវិស័យកីឡាបាល់ទាត់កម្ពុជា។ អរគុណលោកពូសម្រាប់កាដូអាវដ៏ស្រស់ស្អាត និងការទទួលកក់ក្ដៅ
បានទៅដល់សាលាបាល់ទាត់ជាតិបាទី ស្រស់ស្អាតណាស់ ហើយស្រស់ស្រាយទៀត ឆ្លៀរដាក់២ ៣ប៉ុស្ត៍ទុកគ្រាន់ចែកគ្នាមើល។