ព័ត៌មាន
ជារឿងមួយដ៏គួរអោយអាណិតជាទីបំផុតក្រោយពេលដែលបងប្រុសម្នាក់បានតស៊ូពរកូនតូចតាំងពីស្រុកស្នួល ខេត្តក្រចេះ រហូតមកដល់ភ្នំពេញដើម្បីតាមស្វែងរកប្រពន្ធរបស់គាត់ដែលបានរត់ចោលគាត់អស់រយៈពេល ២ខែនិង០៦ថ្ងៃកន្លងមកហើយ។
ដោយហេតុការណ៍ស្វាមីតាមស្វែងរកប្រពន្ធដែលរត់ចោលគាត់នោះបានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ។
បើតាមកិច្ចសំភាសន៍ជាមួយនិងអ្នកសារព័ត៌មានបងប្រុសដែលតាមស្វែងរកប្រពន្ធរូបនេះបានប្រាប់អោយដឹងថា
គាត់មានឈ្មោះ សាំង សារិនហៅវី មានអាយុ ៣៩ឆ្នាំ មានមុខរបរជាកម្មករជាជ័រអោយគេនៅភូមិគីឡូកៅបី ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ចំណែកប្រពន្ធគាត់មានឈ្មោះ មឿន ណាមី គេហៅក្រៅថាងោលៗ មានអាយុ ៣៣ឆ្នាំមានមុខរបរជាកម្មករជាជ័រ រីឯកូនស្រីរបស់គាត់មានឈ្មោះ សារិន ស្រីពេជ្រ មានអាយុ០៣ឆ្នាំ។
បងប្រុសសារិនហៅវីបានបន្តទៀតថាគាត់មានកូនចំនួន០២នាក់គឺស្រីទាំងពីរ ដោយកូនស្រីច្បងមានអាយុ ១២ាឆ្នាំ ហើយគាត់មកនេះគាត់បានផ្ញើរកូនបងនៅម្ដាយរបស់គាត់។
សម្រាប់ដំណើរដើមរឿងដែលបណ្ដាលអោយភរិយាគាត់រត់ចោលគាត់បងប្រុសសាវិនបានរៀបរាប់អោយដឹងថា គាត់បានទាស់ពាក្យសម្ដីជាមួយនិងភរិយារបស់គាត់ អើបើថាខ្ជិលចឹងង៉ែងទៅណាក៏ទៅ ទៅ
ភ្លាមនោះប្រពន្ធគាត់ក៏តបទៅវិញថាអើអញគង់តែទៅទេចាំមើលភ្ជុំហើយ គាត់ក៏ថាអើបើភ្ជុំហើយគង់តែទៅដដែល ទៅឥលូវនិងម៉ងទៅ។ពេលនោះប្រពន្ធគាត់ក៏រៀបចំឥវ៉ាន់ ហើយគាត់ក៏ថាអីក៏ចិត្តដាច់ម្លេះទៅចោលកូនចោលអីនោះ ពេលនោះប្រពន្ធគាត់ក៏តបមកគាត់វិញអើនៅអោយសប្បាយចុះ ហើយប្រពន្ធគាត់ក៏បក់ដៃហៅឡានជិះចេញទៅ។
គាត់ក៏សួរទៅណាប្រពន្ធគាត់ឆ្លើយថាមកភ្នំពេញ ហើយកូនក៏តាមម៉ែ ហើយប្រពន្ធគាត់ក៏ប្រាប់ថាម៉ាក់ទៅធ្វើការនៅភ្នំពេញ។
ដោយមុនមកដល់ភ្នំពេញគឺប្រពន្ធគាត់បានចូលដេកផ្ទះបងគាត់នៅក្រែង ហើយពេលព្រឹកឡើងទើបគេឡើងឡានមកភ្នំពេញដោយមកជាមួយបងគេ ពេលមកដល់ភ្នំពេញក៏បាត់ដំណឹងតែម្ដង។ដូច្នេះចង់ជ្រាបអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖