ព័ត៌មាន
ជំទាវឧញ៉ា ស្រី ណារួម ហៅម៉ែរួយជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះនិងជាបុគ្គលដែលតែងតែធ្វើអំពើល្អជួយទៅដល់អ្នកក្រតាមរយៈការងារសប្បុរសធម៌នានានិងបានឩបត្ថម្ភថវិការច្រើនគួរសមដែរ
ក្នុងការចូលរួមចំណែកជួយជាតិ ដោយសារអំពើល្អជួយជាតិទាំងអស់នេះហើយទើប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោស..ព្រះរាជទានគោរមងារជា ឧកញ៉ា ទៅដល់អ្នកស្រី ស្រី ណារួម ហៅថា ម៉ែរួយ។
ដោយឡែកមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១នេះជាថ្ងៃដ៏វិសេសវិសាលរបស់ជំទាវឧញ៉ា ស្រី ណារួម ហៅម៉ែរួយដែលបានចូលរោងជ័យជាមួយនិងកូនកំលោះដ៏ស្រស់សង្ហាមួយរូប។
ក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះមានអ្នកទៅចូលរួមយ៉ាងច្រើននិងបានផ្តិតយករូបភាពព្រមទាំងវីដេអូមកបង្ហាញអោយមហាជនបានឃើញ
នៅលើបណ្ដាញសង្គមហ្វេបុកផងដែរ។តោះចង់ដឹងទិដ្ឋភាពនៃពិធីរៀបអាពាហ៍ពិពាហ៍របស់ជំទាវឧញ៉ា ស្រី ណារួម ហៅម៉ែរួយបែបណានោះសូមប្រិយមិត្តទស្សនារូបភាពនិងវីដេអូខាងក្រោម៖