ព័ត៌មាន
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតាមរយៈទំព័រហ្វេបុក Buddhism for Education of Cambodia(BEC) បានចេញប្រតិកម្មទៅលើវីដេអូឃ្លីបមួយដែលតែងខ្លួ..នមិនសមទំនងនៅថ្ងៃបុណ្យ Halloweenដែលធ្វើអោយប៉ះពាល់ទៅដល់តម្លៃនៃព្រះពុទ្ធសាសនា ក្នុងនោះទំព័រហ្វេបុកនេះបានរៀបរាប់ថា
តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ? ប្រសិនបើជាខ្មែរយើងមែន គឺប៉ះពាល់ធ្ង..ន់ធ្ងរណាស់ យករូបភាពសាសនាជាសាសនារបស់រដ្ឋមកលេងសើច ។
ផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនី..តិ..វិ..ធីច្បា..ប់ជាធរមាន ។ (ក្នុងក..រ..ណីថា សាមីជននិយាយសុំទោ..សហើយចប់
តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បា..ប់ដែលអនុមតិដោយអង្គនីតិប្បញ្ញតិ្តនៅត្រង់ណា ? សូមពិចារណាដោយយោនិសោមនសិការៈ)។
ក្រោយមកនារីដែលធ្វើអោយប៉ះពាល់ទៅដល់សាសនានោះក៏បានបង្ហោះសារនិងឡាយវីដេអូសូមទោ..សចំពោះអ្វីដែលនាងបានធ្វើដោយនាងបញ្ជាក់ថា
នាងខ្ញុំសុំទោ..សដែលបានថតVideo Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា
និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់
អភ័យទោ..សដល់រូបនាងខ្ញុំដោយអនុគ្រោះ។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូឡាយសូមទោ..សរបស់នាងនៅខាងក្រោម៖