ស្ដាប់គាត់តិចទៅ!បងស្រីម្ចាស់ហាង Mode Storeបកស្រាយទាំងហូរទឹកភ្នែកសស្រាក់ រឿងសារព័ត៌មានចុះផ្សាយសុទ្ធតែចុះបង្រ្កាប់ដូចកាចពេក ហើយរឿងហេតុផ្ដើមមកពីបុគ្គលម្នាក់ដែល...(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានព័ត៌មានដ៏កក្រើកមួយត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយដែលយើងខ្ញុំសូមមិនបញ្ចេញឈ្មោះសារព័ត៌មាននេះនោះទេ ដោយគាត់បានចុះផ្សាយរឿងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែ..ង..ក្លា..យ ដែលប..ង្កគ្រោះ..ថ្នា..ក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុ..វ..ត្ថិ..ភាពសង្គម ហៅកាត់ថា «គ.ប.ផ.ក» ដោយប្រើពាក្យចុះទៅបង្រ្កា..ប់ហាង Mode Store ដោយមានការដកហូតវត្ថុតាងជាច្រើន ពាក់ព័ន្ធការលក់ផលិតផលក្លែ..ង..ក្លា..យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសារព័ត៌មានក៏បានបញ្ជាក់ថាដោយសំអាងទៅលើពាក្យបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលបានទិញផលិតផលនៅ ហាង Mode Store ប៉ះចំផលិតផលក្លែ..ង..ក្លា..យ ទើបសមត្ថកិច្ចបានចុះទៅឃ្លុំបេវត្ថុតាងផលិតផលមួួយចំនួននៅក្នុងហាង Mode Storeនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលមានការចុះផ្សាយនៅព័ត៌មានខាងលើរួចមក ទើបម្ចាស់ហាង Mode Store លោកស្រី ខេង ពិទូពុធធីតាបានចេញបកស្រាយដោយឡាយវីដេអូទាំងហូរទឹកភ្នែកសស្រាក់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ដោយលោកស្រីបានរៀបរាប់ទាំងអួលដើមកថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះបើសិនជាខ្ញុំមានអារម្មណ៍ថាម៉េចម៉ាខ្ញុំ និយាយទៅកូនចៅខ្ញុំបុគ្គលិកខ្ញុំ ពួកគាត់បានរស់នៅសុខស្រួលបានមួយចំនួនដោយសារការប្រឹងប្រែងរបស់ខ្ញុំរយៈពេលប៉ុន្មានឆ្នាំមក ចុះបើខ្ញុំមានបញ្ហាអី ខ្ញុំមានបញ្ហាផ្លូវចិត្ត ឫមួយក៏ខ្ញុំទៅស..ម្លា..ប់ខ្លួ..ន ធ្វើម៉េចទៅអ្នកណាទទួលខុសត្រូវ? និយាយមែន ខ្ញុំមានអារម្មណ៍ចឹងមួយសារៗ។ឥលូវខ្ញុំមកពេលនេះខ្ញុំគ្រាន់តែ ចង់បកស្រាយទៅលើចំណុចមួយដែលជាពិសេសខ្លាំងបំផុតព្រោះអតិថិជនសួរខ្ញុំច្រើន អតិថិជនមួយចំនួនធំក៏គាត់ជឿជាក់ទៅលើនាងខ្ញុំ គាត់បានអោយទឹកចិត្តនាងខ្ញុំ គាត់បានអោយកម្លាំងចិត្តនាងខ្ញុំ គាត់ថានរណាថាអីថាទៅខ្ញុំនៅតែទិញ ហើយគាត់បានទាំងផុសនិងស៊ែរព្រមទាំងនិយាយពីPositive ល្អចំពោះហាងរបស់នាងខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែក៏មានអតិថិជនមួយចំនួននិងសារធារណៈជនមួយចំនួនគាត់ឆ្ងល់ហើយគាត់សួរនិងនិយាយ និងពិភាក្សាគ្នាជាច្រើន ហើយខ្ញុំបានអង្គុយមើលព័ត៌មាននិងខ្ញុំចង់កើតជាជម្ងឺ។ ដូច្នេះនាងខ្ញុំសូមសម្រេចបកស្រាយ តែបន្តិចទេទាក់ទងទៅលើព័ត៌មានដែលបានចុះនិង។ សូម្បីតែចំណង់ជើងចេញមកចុះបង្រ្កា..ប់ ពាក្យថាចុះបង្រ្កា..ប់មកមួយដូចកាចណាស់ សារព័ត៌មាននិងគាត់ចុះមកខ្ញុំអត់និយាយទេ ខ្ញុំមកនិយាយនេះគឺដើម្បីវ៉ៃប្រ..ហា..រទៅលើអ្នកសារព័ត៌មានអីទេ នាងខ្ញុំគ្រាន់តែមកនិយាយបង្ហាញពីភាពស្អាតស្អំរបស់នាងខ្ញុំប៉ុណ្ណឹងទេ។ ហើយការពិតរឿងហេតុនេះ ចេញមកតែពីបុគ្គលតែម្នាក់គត់ បងប្អូនចាំស្ដាប់កន្លែងនេះ ឥលូវនាងខ្ញុំសូមចាប់ផ្ដើម រឿងហេតុនេះគឺកើតឡើងចេញមកពីបុគ្គលម្នាក់ បុគ្គលម្នាក់ដែលគាត់មិនមែនជាអតិថិជន គាត់មិនដែលបានទិញទំនិញពីហាងខ្ញុំ គាត់គ្រាន់តែគាត់បានបានបញ្ជាក់ថាគាត់ជាអតិថិជនម្នាក់ ហើយគាត់បានដាក់ពាក្យបណ្ដឹងប្ដឹង ជាលក្ខណៈ ការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច គាត់និយាយថាគាត់ស..ង្ស័..យដែលហាងនាងខ្ញុំ ដោយគាត់មានទីលំនៅជិតហាងនាងខ្ញុំ គាត់មានទីលំនៅនៅទួលគោក និយាយទៅគាត់រ៉ាយរ៉ាប់នៅជិតហាងនាងខ្ញុំ។ គាត់បកស្រាយថាគាត់នៅជិតហាងខ្ញុំហើយ គាត់ឃើញការរកស៊ីរបស់ហាងនាងខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺវាភ្លូកទឹកភ្លូកដីមានលក់ជាលក្ខណៈDiscountច្រើន ចឹងគាត់ថាគាត់ស..ង្ស័..យថាកន្លែងហាងនាងខ្ញុំនិងគឺជាកន្លែងរកស៊ីមិនស្របច្បា..ប់។ ប្រហែលជាមិនមានចុះបញ្ចីត្រឹមត្រូវប្រហែលជាមិនមានអាជ្ញាបណ្ណ័អីត្រឹមត្រូវ ហើយគាត់ថាមានលាក់ទុក ឫមួយក៏រក្សាទុកលក់ទំនិញដែលមានម៉ាក់ក្លែងបន្លំ លាក់ទុកផលិតផលផ្សេងទៀត ដែលមានក្លែងម៉ាក់ មានក្លែងប្រភពក្លែងបណ្ណ័នាម និងមិនសុច្ចរិតនិងទំនិញ។នេះគឺជាពាក្យបណ្ដឹងរបស់គាត់ដែលយកទៅនិយាយថាខ្ញុំ រកស៊ីចឹងហើយមានការផ្ស..ព្វផ្សាយតាមរយៈផេគMode Storeអីចឹងទៅ។ ហើយគាត់បានបញ្ចូនមេធាវីម្នាក់មកចចារ តែមកចចារជាមួយនាងខ្ញុំនិងជាលក្ខណៈផ្សេងគាត់និយាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយត្រលប់មកវិញទៀតគឺអាជ្ញាធរមានសមត្ថកិច្ចគាត់បានចុះមក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១គាត់បានចុះមកឆែកឆេរ មិនមែនមករឹបអូសឫមកបង្រ្កា..ប់នោះទេ។ ចឹងសារព័ត៌មានគាត់ចុះសរសេរសុទ្ធតែបង្រ្កា..ប់រឹបអូសបានទំនិញក្លែ..ង..ក្លា..យអី។ចឹងគាត់ចុះមកឆែកឆេរនៅកន្លែងនាងខ្ញុំពេញមួយថ្ងៃ នៅថ្ងៃទី០៣ ហើយអត់បានរឹបអូសអីនោះទេ គាត់បានឃ្លុំបេ គាត់បានបិទសៀល នៅទំនិញនាងខ្ញុំមួយចំនួន។ ហើយនៅលើក្រដាសដែលគាត់សរសេរនិងគាត់ថាគាត់ស..ង្ស័..យដោយយោងលើបណ្ដឹងរបស់ប្រជាពលរដ្ឋដែលគាត់បាន ប្ដឹងថាដែលបណ្ដឹងនោះគឺបណ្ដឹងបរិហារហើយដែលគាត់បុគ្គលម្នាក់នោះមិនមែនជាអតិថិជនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបណ្ដឹងបរិហារជាធម្មតាអត់មានសំណងទេ តែគាត់បុគ្គលម្នាក់នោះគាត់បានបញ្ចូនមេធាវីមក អោយចចារជាមួយខ្ញុំដោយនិយាយថាខ្ញុំ នាងខ្ញុំរកស៊ីជាន់ម៉ាកគេពីព្រោះថ្ងៃដំបូងដែលអាជ្ញាធរដែលគាត់ចុះមកគឺខ្ញុំអត់បាន ឃើញពាក្យបណ្ដឹងទេ ហើយនាងខ្ញុំអត់ដឹងគេប្ដឹងខ្ញុំរឿងអីទេ។ ហើយបុគ្គលម្នាក់នោះគាត់បញ្ចូនមេធាវីបោះគាត់មកថាគាត់មក ចចាររឿងខ្ញុំរកស៊ីជាន់ម៉ាកគាត់ហើយសួរទៅជាន់ម៉ាកប៉ុន្មានជាន់ជាង០៩ប្រេន។ អោយគាត់រ៉ាយរ៉ាប់ប្រេនទៅគាត់រ៉ាយរ៉ាប់បានតែពីរបីប្រេនទេ។ឥលូវខ្ញុំអត់និយាយអីច្រើនទេដើម្បីកុំអោយប៉ះពាល់ច្រើន តែបុគ្គលម្នាក់ដែលមិនមែនជាអតិថិជនហើយមិនមែនជាតំណាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនតែមានសិទ្ធិមកទាមទារសំណងពីនាងខ្ញុំដោយសារការភ័យខ្លាច ហើយយើងបានព្យាយាមចចារជាមួយគាត់ ប្រសិនជាប្រេនណា សូមសរសេរនៅលើនិងអោយច្បាស់មក ហើយតើក្រុមហ៊ុននោះឈ្មោះអី អត់ស្គាល់ទាំងឈ្មោះក្រុមហ៊ុន គាត់ព្យាយាមនិយាយប្រលេបប្រឡប់ អត់ស្គាល់ទាំងឈ្មោះ ក្រុមហ៊ុន និយាយទាំងឈ្មោះប្រេនអត់ច្បាស់ អោយនាងខ្ញុំសងសំណងគាត់ ហើយមេធាវីនោះគ្រាន់ជាមេធាវីម្នាក់ដែល កំពុងតែចុះកម្មសិក្សា មិនមែនជាមេធាវីពេញសិទ្ធិទៀត យើងបានសូមសួរគាត់តើមានលិខិតតំណាងថាជាការពឹងពាក់គាត់ជាមេធាវីអត់ អត់មាន ហើយពេលសួរគាត់អោយខ្ញុំបា..ញ់លុយអោយគាត់និង និយាយទៅគាត់អោយខ្ញុំបា..ញ់លុយទៅមេធាវី តែនាងខ្ញុំអត់ព្រម ខ្ញុំថាបើសិនជាចឹងយោងតាមបណ្ដឹងបុគ្គលម្នាក់ដែលប្ដឹងខ្ញុំនិងគាត់ថាគាត់ជាម្ចាស់ម៉ាកចឹងអោយខ្ញុំបា..ញ់លុយទៅគាត់ទៅ។ ហើយនៅលើក្រដាសនោះអោយគាត់សរសេរមកថាក្រុមហ៊ុនគាត់ឈ្មោះអី ប្រេនគាត់អីគេខ្លះ គាត់អត់សរសេរបាន គាត់ចាំអត់ច្បាស់ គាត់អត់ដឹង សូមមើលពាក្យបណ្ដឹងក៏គាត់អត់អោយ រហូតដល់ចុងក្រោយយើងឆែកមើលទៅ បុគ្គលម្នាក់នោះគ្រាន់តែ...ខ្ញុំអត់ចង់និយាយកន្លែងនេះតទៅទៀតប៉ុន្តែខ្ញុំនិងបកស្រាយបន្ទាប់ពីនិងទៀត។ដូច្នេះចង់ជ្រាបអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖