ព័ត៌មាន
ផ្ទុះកក្រើកខ្លាំងមែនទែននៅលើបណ្ដាញសង្គមហ្វេបុកក្រោយពេលដែលកញ្ញា ទេព បូព្រឹក្សបានបញ្ចេញMVដ៏ខ្លីនៃបទចម្រៀងមួយបទមានចំណង់ជើងថា វីរៈនារី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងMVដ៏ខ្លីនេះគឺឈុតឆាកនៃការតែងខ្លួ..នលក្ខណៈបុរាណរបស់កញ្ញា ទេព បូព្រឹក្ស..ពិតជាប្លែកនិងបានលើកកំពស់តម្លៃនៃសំលៀកបំពាក់បុរាណរបស់ខ្មែរយើង។
ក្នុងនោះកញ្ញា ទេព បូព្រឹក្សក៏បានលើកឡើងថា TBP - ‘Top Of The Lady’ ( វីរនារី ) M/V TEASER #1 មហិច្ឆតា និងភាពអស្ចារ្យនៃ កេរ្តិ៍ ដំណែល បុព្វបុរស បុព្វការី ខ្មែរគឺបាន បន្សល់ ទុក នូវ ភាពអស្ចារ្យ និង មហាសាល ក្រៃលែង នេះគឺជា
កាតព្វកិច្ច របស់ខ្ញុំក៏ដូចជាកូនខ្មែរគ្រប់រូបក្នុងការចូលរួមរក្សានិង បង្ហាញ ទៅ កាន់អម្បូរមនុស្ស ទូទាំង ប្រទេស ទូទាំង ទ្វីប ទូទាំង ពិភពលោក អោយបានឃេីញអំពី ការ បន្សល់ ទុក នូវ កេរ្តិ៍មរតក
ដ៏ មហិមា ដែលសូម្បីតែមាស ទំហំ ប៉ុន ភ្នំ ក៏មិនអាចប្រៀបបាន ហេីយ រឹតតែ មិនអាច នឹងយក មក កាត់ ថ្លៃបាន ដោយសេចក្តីដឹងគុណ ចំពោះ មាតាបិតា ថែរក្សាដែនដី សុវណ្ណ ភូមិ ជាម្ចាស់ ដ៏ ប្រាកដ
កូនសូមថ្វា..យនូវ ស្នាដៃនេះទុកជា សារក៏ដូចជាការបំផុសបំផុល ដល់កូនខ្មែរគ្រប់រូបមិនថានៅទីនេះឬកូនខ្មែរដែលនៅទីណាអោយតែមានឈា..ម ជាខ្មែរអោយបានដឹងថានេះជា សមិទ្ធផល
ដែលកេីតចេញពីសេចក្តីប្រាថ្នារបស់កូនខ្មែរម្នាក់នេះមុននឹងបិទភ្នែក ត្រឡប់ ទៅឋានវិញកូនក៏បានធ្វេីរឿង គប្បី ដេីម្បីមាតាបិតានិងដេីម្បីដូនតាហេីយ ។
សំេណរចុងក្រោយនេះសម្រាប់ វីរនារី ទូទាំង សកល ចូលចាំ ថា អ្នកគឺជា មាតា អ្នក គឺជា ស្តេច អ្នកគឺជា មេទ័ព អ្នកគឺជាអ្នកប្រយុទ្ធ ដ៏ អង់អាច ចូលអ្នកមេីលអោយឃេីញនូវតម្លៃដ៏ អស្ចារ្យ របស់អ្នក ដោយក្តីស្រលាញ់ពីខ្ញុំ ទេព បូព្រឹក្ស បុត្រីនៃ បុព្វបុរស ខ្មែរ ។