Wowពិតជាសម្លេងល្អមែន ផ្អែមស្រទន់ សមជាម្ចាស់ជ័យលាភីលេខ១ប្រចាំវិទ្យាល័យព្រះអង្គឌួង ដាក់បទ ក្រវ៉ាន់សៀមរាបមួយបទនេះមកកក្រើកម៉ង(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះក្មេងស្រីម្នាក់ដែលមានឈ្មោះ យ៉ន ស្រីយ៉ាជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ព្រះអង្គឌួងបានចូលរួមប្រឡងប្រជែងនៅក្នុងវគ្គជម្រុះដំបូងក្នុងកម្មវិធីប្រឡងចម្រៀង យុវជនឆ្នើមរដូវកាលទី២ ដែលក្នុងការប្រកួតនោះមានបេក្ខជនឆ្នើមចំនួន១០រូបផ្សេងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានចូលរួមប្រកួតជាមួយនិងប្អូនស្រី តែចុងក្រោយដោយសារតែប្អូនស្រី យ៉ន ស្រីយ៉ាមានសម្លេងពិរោះនិងទឹកដមល្អទើបប្អូនទទួលបានជ័យលាភីលេខ១ប្រចាំវិទ្យាល័យ ព្រះអង្គឌួង ក្រុងព្រៃវែង។បទចម្រៀងដែលក្មួយស្រី យ៉ន ស្រីយ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើកយកមកប្រឡងប្រជែងនៅក្នុងកម្មវិធីប្រឡងចម្រៀងយុវជនឆ្នើមរដូវកាលទី២មានចំណង់ជើងថា ក្រវ៉ាន់សៀមរាបដែលបទចម្រៀងនេះជាសំនៀងដើមរបស់អ៊ុត ចរិយា។ ក្រោយពីបានទទួលជ័យលាភីប្អូនស្រីយ៉ន ស្រីយ៉ាទទួលបានការឧបត្ថម្ភពី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ស សុខា និងលោកជំទាវ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ គួរបញ្ជាក់ដែរថាកម្មវិធីប្រឡងចម្រៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនឆ្នើមរដូវកាលទី២នេះត្រូវបានរៀបចំឡើងដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។ ដូច្នេះចង់ជ្រាបច្បាស់តើក្មួយយ៉ន ស្រីយ៉ាបកស្រាយបទចម្រៀងនេះបានពិរោះរណ្ដំចិត្តបែបណានោះសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖